ប្រវត្តិសាស្ត្រៈ រាជវាំងអង្គរធំ

0
124

ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ

រាជវាំងអង្គរធំ ឬក្រុងអង្គរធំ ជារាជធានីដ៍ធំកសាងឡើងក្នុង រដ្ឋកាលព្រះបាទជ័យវរ្ម័នទី៧ ចាប់ពីឆ្នាំ១៩៨១ដល់១២២០។

ក្រោយពីព្រះបាទជ័យវរ្ម័នទី៤ ចូលទីវង្គត់នៅរាជធានីកោះកេរ្តិ៍ អំណាចត្រូវបានបន្តផ្ទេរទៅ ព្រះរាជបុត្រ ព្រះអង្គ គឺព្រះបាទរាជេន្ទ្រវរ្ម័នទី២។ ពេលដែលព្រះអង្គឡើងសោយរាជ្យ ទ្រង់ពុំបានគង់នៅតំបន់កោះកេរ្តិ៍ ដូចបិតាទ្រង់ឡើយ។ ព្រោះថា ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានលើករាជធានីពីតំបន់កោះកេរ្តិ៍ មកតំបន់ចាស់វិញ ពោលគឺ យសោធរបុរ(តំបន់អង្គរ)។

ពេលដែលទ្រង់ត្រឡប់មកតំបន់អង្គវិញនោះ ទ្រង់ក៏បាននាំយកលិង្គទេវរាជមកជាមួយផង។ បន្ទាប់មកទ្រង់ បានកសាងប្រាសាទមេបុណ្យខាងកើត នៅចំកណ្តាលបារាយណ៍ យសោធរតដាក ដែលកសាងដោយព្រះបាទយសោវរ្ម័នទី១នោះ។
បន្ទាប់ពីកសាងប្រាសាទមេបុណ្យរួច ព្រះអង្គបានឆ្លងនូវប្រាសាទ ប្រែរូបមួយ ដែលជាប្រាសាទសម្រាប់ជាកិច្ចបូជាផ្ទាល់ខ្លួន។ ព្រះរាជា បានត្រាស់បង្គាប់មន្ត្រីឈ្មោះ កវិន្ទ្រមថន (kavindramathana) ដែលជាស្ថាបនិកប្រាសាទបាតជុំ ឲ្យទទួលបន្ទុកក្នុងកាស្ថាបនាព្រះរាជវាំង ការជ្រើសរើសទីកន្លែងស្ថាបនា ព្រះបរមរាជវាំង ជានិមិត្តរូបផង ដោយភ្ជាប់ទៅគ្រឹះទាំងឡាយនៃរាជធានីអង្គរ (បារាយណ៍ខាងកើត ឬយសោធរតដាក ព្រមទាំងភ្នំបាខែង)។ ហេតុដូច្នេះហើយបានជាលេងមានការរុះរើទីកន្លែង អស់រយៈពេលច្រើនសតវត្សតទីនោះមក។

ព្រះបរមរាជវាំង មានកំពែង២ជាន់ ធ្វើពីថ្មបាយក្រៀម លើកលែងតែដំបូល ដែលតម្កល់ពីលើជញ្ជាំង កំពែងជាថ្មភក់។ កំពែងខាងក្រៅ គឺមានការខូចខាតយ៉ាងខ្លាំង ប៉ុន្តែយើងអាចឃើញស្លាកស្នាម យ៉ាងច្បាស់នៅផ្នែកខាងត្បូង រីឯផ្នែកខាងកើត និងខាងជើង គឺនៅបន្សល់តែជញ្ជាំងភ្លោះ នៅអមសងខាងអាគារផ្លូវចូលតែប៉ុណ្ណោះ ។ ជញ្ជាំងភ្លោះទាំងនេះ គឺអាចលុះនៅផ្នែកកណ្តាល ដោយផ្លូវចូលតូចៗ ដោយមានការតូបតែងលំអរជា សសរពេជ្រ សសរផ្អោប ផ្អែរ និងហោជាងផង ។

ចំពោះជញ្ជាំងកំពែងខាងកើត ខាងក្រៅ គឺត្រូវបានគេជំនួយដោយលានជល់ដំរី នៅពេលក្រោយមកទៀត។ ជញ្ជាំងកំពែងទាំង២នេះ គឺបំបែកចេញពីគ្នាដោយកសិណមួយមានទទឹងប្រវែង ២៥ម៉ែត្រ បច្ចុប្បន្ន យើងនៅសង្កេតឃើញថាកសិណនេះគឺ ត្រូវគេរៀបចំឡើងពីថ្មបាយក្រៀមផង។ កំពែងភ្លោះនេះ គឺហ៊ុំព័ទ្ធទីធ្លាដែលមានទំហំ ២៥០ x ៦០០ ម៉ែត្រ។
ចំណែកឯរាជវាំងនៅអង្គរធំ ស្ថិតខាងលិចនៃស្ទឹងសៀមរាប មានប្លង់ជារាងចតុកោណកែង រីឯនៅរាជដំណាក់ ឬរាជវាំងនៅលើភ្នំគូលែនវិញ មានប្លង់ជារាងចតុកោណកែងដូចគ្នា ប៉ុន្តែនៅដំណាក់ ឬរាជវាំងនៅលើភ្នំគូលែន មានអូរពីរ មួយនៅខាងជើង មួយទៀតនៅខាងកើត ។

ដូចនេះនៅក្នុងការកសាងរាជធានី របស់ព្រះមហាក្សត្រមួយអង្គៗ គឺប្រហាក់ ប្រហែលគ្នាដោយមានសំណង់ជាកំពែងដូចគ្នាខ្លះធ្វើអំពីថ្ម ខ្លះទៀតសាងអំពីដី។ ប៉ុន្តែការបង្ហាប់គ្រឹះកំពែងរបស់រាជវាំង ឬរាដំណាក់នីមួយៗ គឺគេយកថ្មមកបង្ហាប់ដូចគ្នា។ ប៉ុន្តែកំពែងរបស់រាជធានីនីមួយៗ មានទំហំខុសគ្នាទៅតាមស្ថានភាពដី។

ម្យ៉ាងទៀតការកសាងកំពែងនេះ មានន័យពីរយ៉ាង ទី១ គឺនៅក្នុងន័យរបស់សាសនា ទី២ គឺដើម្បីការពារសត្រូវ ហើយនៅក្នុងរាជវាំង ឬរាជដំណាក់នីមួយៗ តែងតែមានប្រាសាទរាជ្យនៅចំកណ្តាល នៃរាជវាំង ដែលភាគច្រើនប្រាសាទរាជ្យនោះ គេកសាងវាឲ្យខ្ពស់ដូចភ្នំដែរ។

ប៉ុន្តែនៅរាជវាំង ឬរាជដំណាក់មហេន្ទ្របត៌ត របស់ព្រះបាទជ័យវរ្ម័នទី២ ប្រាសាទរាជ្យមិនស្ថិតនៅចំកណ្តាល រាជវាំង ឬរាជដំណាក់ទេ គឺស្ថិតនៅតំបន់ដែលខ្ពស់ជាងគេនៅលើភ្នំកូលែន។ ដោយហេតុនេះ ហើយការកសាង រាជវាំង ឬរាជដំណាក់មានការខុសគ្នាខ្លះ និងដូចគ្នាខ្លះ ទៅតាមរជ្ជកាលរបស់ស្តេចមួយព្រះអង្គៗ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here