ប្រភពច្បាប់ លោក Montesquieu ដើម្បីរក្សាស្ថេរភាពនយោបាយ នៅលើពិភពលោក

0
586
 ដោយ៖ សេង ស៊ីដារ៉ូ

ប្រភពច្បាប់ ចែកជាពីរ គឺ ច្បាប់ពិភពរូបវ័ន្ត និងច្បាប់ពិភពបញ្ញា៖

-ច្បាប់ពិភពរូបវ័ន្ត គឺជាច្បាប់វិទ្យាសាស្រ្ត ច្បាប់ទំនាក់ទំនង និងច្បាប់ពិពណ៌នា ក្នុងពិភពសច្ចៈ។ ច្បាប់នេះ មិនប្រែប្រួលទេ ហើយថែមទាំងគ្រប់គ្រង លើពិភពរូបធាតុទាំងអស់ទៀតផង ច្បាប់នេះ មានចរឹត ជាច្បាប់ធម្មជាតិ ។

-ច្បាប់ពិភពបញ្ញា គឺជាច្បាប់ដែលកើតចេញ ពីសមត្ថភាព នៃខួរក្បាលរបស់មនុស្ស។ ច្បាប់នេះ មានបង្កប់នូវតំលៃកាតព្វកិច្ច និងបញ្ញត្តិយ៉ាងច្រើន ដែលមានការប្រែប្រួល ព្រោះភាវៈមានបញ្ញាច្រើនមានការភាន់ច្រលំ ដោយសារតែឋិតនៅក្រោមតណ្ហារបស់មនុស្ស។ គាត់ចែកច្បាប់ពិភពបញ្ញា ចែក
ចេញជា ៣ទៀត គឺ

លោក Mоntеѕԛuіеu

១.ច្បាប់សាសនា គឺជាច្បាប់ ដែលប្រកាស ឲ្យប្រើប្រាស់ដោយអាទិទេព សម្រាប់ក្រើនរំលឹកស្មារតី មនុស្សឲ្យចងចាំ នូវករណីយកិច្ចរបស់ខ្លួន ចំពោះព្រះអាទិទេព។

២.ច្បាប់សីលធម៌ គឺជាច្បាប់ ដែលប្រកាសឲ្យប្រើប្រាស់ ដោយទស្សនវិទូ សម្រាប់ក្រើនរំលឹក ស្មារតី មនុស្សឲ្យចងចាំ នូវករណីយកិច្ច របស់ខ្លួនចំពោះខ្លួនឯង។

៣.ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី គឺជាច្បាប់ ដែលប្រកាសឲ្យប្រើប្រាស់ ដោយអ្នកតែង ច្បាប់ សម្រាប់ក្រើនរំលឹក ដល់ស្មារតីរបស់មនុស្ស ឲ្យចងចាំនូវករណីយកិច្ចរបស់ខ្លួន ចំពោះអ្នកដទៃ និងសង្គម ។

លោក Mоntеѕԛuіеu បានបែងចែកច្បាប់បែបនេះ តាមកម្មវត្ថុរបស់វា។ ច្បាប់រដ្ឋប្បវេណី គឺជាច្បាប់ ដែលទាក់ទងទៅនឹងការកកើតរដ្ឋ ។ ច្បាប់នយោបាយ គឺជាច្បាប់ ដែលទាក់ទងទៅនឹងការរក្សារដ្ឋ ។ ពិតមែនតែ ច្បាប់ទាំងពីរនេះ មានកម្មវត្ថុខុសគ្នាក្តី ក៏ច្បាប់ទាំងពីរនេះ មិនអាចដាច់ពីគ្នាបានឡើយ។ ក្នុងន័យនេះ បានជាគេចាត់ទុក Montesquieu ថា ជាអ្នកទ្រឹស្តី នៃរដ្ឋប្រវត្តិសាស្រ្ត។ ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី មានទំនាក់ទំនង ជាមួយនឹងច្បាប់ នៃប្រភពរូបវន្ត។ ឧត្តមគតិរបស់លោក Montesquieu គឺចង់បានឲ្យច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី មានលក្ខណៈសុក្រឹត មិនប្រែប្រួល ដូចច្បាប់វិទ្យាសាស្ត្រ ឬច្បាប់នៃប្រភពរូបវន្តដែរ។ ហើយច្បាប់ទៀតសោត មានរូបរាងប្លែកៗ ទៅតាមលក្ខ័ណ្ឌនយោបាយនិងធាតុអាកាស៕

ដកស្រងចេញពី ទស្សនៈ និងនយោបាយ: ទស្សនៈរបស់ Mоntеѕԛuіеu  ១៦៨៩ …
Sсhоlаrѕhірlаnd.blоgѕроt.соm/2009/12/mоntеѕԛuіеu.html
Trаnѕlаtе thіѕ page
ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី មានទំនាក់ទំនង ជាមួយនឹងច្បាប់ នៃប្រភពរូបវន្ត ។ ឧត្តមគតិរបស់លោក …

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here