បទវិភាគៈ បច្ចុប្បន្នប្រទេសកម្ពុជា នៅតែប្រឈម នូវការរំលោភបំពាន សិទ្ធិប្រជាពលរដ្ឋ ហើយរាជ្យរដ្ឋាភិបាល មិនគោរព មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញឡើយ

0
111
ដោយ៖ សេង ស៊ីដារ៉ូ

ជំពូក ទី ៣ នៃរដ្ឋធម្មនុញ្ញ បានលើកឡើងអំពី សិទ្ធិ និងករណីយកិច្ច របស់ប្រជាពលរដ្ឋខ្មែរ

មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញ បានចែងថា ព្រះរាជាណាចក្រកម្ពុជា ទទួលស្កាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ។

សេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញា ទាំងឡាយទាក់ទងទៅ និងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។

ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គម្នាក់ៗ មិន ត្រូវប៉ះពាល់ ដល់សិទ្ធិសេរីភាព អ្នកដទៃឡើយ។

ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។
មាត្រា ៣២ រដ្ឋធម្មនុញ្ញ បានចែងបន្តថា ជនគ្រប់រូបមានសិទ្ធិរស់រាន មានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។

ទោសប្រហារជីវិត មិនត្រូវឲ្យមានឡើយ។

បច្ចុប្បន្នប្រទេសកម្ពុជា នៅតែប្រឈមជាមួយនឹងការរំលោភបំពាន ទៅលើសិទិ្ធប្រជាពលរដ្ឋយ៉ាងសាហាវ ឃោរឃៅ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច អ្នកមានអំណាច និងទឹកលុយ ជាងនេះទៅទៀត គឺការផ្តល់ដី សម្បទានសេដ្ចកិច្ច ៩៩ឆ្នាំ ទៅឲ្យអ្នកវិនិយោគទុកបរទេស របស់រាជរដ្ឋាភិបាលនេះតែម្តង ដែលនាំឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ទៅលើប្រជាពលរដ្ឋទូទាំងប្រទេស ទៅហើយ ព្រោះអ្នកវិនិយោគទុនទាំងនោះ មិនគោរពច្បាប់ ឲ្យបានត្រឹមត្រូវរបស់ប្រទេសកម្ពុជា នោះឡើយ ហើយរដ្ឋាភិបាលមួយចំនួន ក៏បានប្រព្រឹត្តអំពើពុករលួយ មិនខ្លាចក្រែងអ្វីទាំងអស់។
ទោះបីប្រទេសមានច្បាប់សំរាប់ រេរាំង និងទប់ស្កាត់អំពីបទល្មើស និងផ្តន្ទាទោសក៏ដោយ ក៏អ្នកមានទឹកលុយ និងអ្នកមានអំណាចទាំងនោះ មិនខ្លាច ហើយថែមទាំងយកច្បាប់ របស់ប្រទេសមកធ្វើជាអាជីពសំរាប់ផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួកនិយមទៅវិញ។

អំពើទាំងនេះ បណ្តាលឲ្យរាស្ត្រខ្មែររងទុក្ខវេទនា ពុំមានថ្ងៃឃើញពន្លឺ ពិភពលោកឡើយ ហើយកូនខ្មែរ ស្គាល់តែភាពខ្មៅងងឹត មិនមានថ្ងៃរើបំរាស់ ឲ្យផុតពីកញ្ជះដាច់ថ្លៃ របស់ជនបរទេសបានឡើយ នៅថ្ងៃ អនាគត សង្គមខ្មែរនឹងក្លាយ ទៅជាសង្គមគ្របដណ្តប់ ទៅដោយជនបរទេស និងអាចក្លាយជាសង្គម ដឹកនាំដោយបក្សកុំម្មុនីស និងឆ្ពោះទៅរកសម័យរបបប្រល័យពូជសាស្ត្រ ប៉ុលពត ជាមិនខាន។
សម័យបច្ចុប្បន្ន ឥឡូវនេះក្រាន់តែខុសគ្នា ពីសម័យប្រល័យពូជសាស្ត្រ តែបន្តិចបន្ទួចតែប៉ុណ្ណោះ ត្រង់ថា សម័យបច្ចុប្បន្នពួកគេធ្វើអ្វីៗជាប្រយោល មិនអាចរកឃើញអ្នក ដែលប្រព្រឹត្តបទល្មើស ដូចជាការកាប់សម្លាប់ ការរំលោភបំពានសិទ្ធ ជនរងគ្រោះ វានៅតែជាការអាថ៌កំបាំង និងគេចផុតពីទោសឧក្រិដ្ឋ គ្មានឈ្មោះចារក្នុងប្រវត្តិសាស្រ្ត ភាពអាក្រក់របស់ជនដែលប្រព្រឹត្តខុសច្បាប់ ដូចរបបប្រល័យពូជសាស្ត្រនោះទេ។ ចំណែកឯ របបប៉ុលពតវិញ ជារបបកាប់សម្លាប់មនុស្សត្រង់ៗ មិនលក្ខណ៍បំបាំងអ្វីឡើយ ដូច្នេះហើយ នៅលើពិភពលោកទាំងមូល នឹងងាយស្រួលឆ្លុះបញ្ចាំង ពីភាពកាប់សម្លាប់របស់ពួកប៉ុលពត យ៉ាងងាយ និងចារទុកក្នុងប្រវត្តិសាស្ត្រ ដើម្បីកុំឲ្យកូនខ្មែរជំនាន់ក្រោយយកតម្រាប់តាម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here