ទ្រឹស្តី ច្បាប់ របស់ លោក Montesquieu ថា ច្បាប់មានទំនាក់ទំនង ដ៏ចាំបាច់ នៃភាវៈរទាំងអស់លើលោក

0
1282

ដោយ៖ សេង ស៊ីដារ៉ូ

លោក Mоntеѕԛuіеu ទស្សនៈ ពិភពលោក ហើយលោក Mоntеѕԛuіеu បានឲ្យនិយមន័យចំពោះពាក្យច្បាប់​​​ថា «នៅក្នុងន័យទូលំទូលាយរបស់វា ច្បាប់គឺ ទំនាក់ទំនងចាំបាច់ទាំងឡាយ ដែលចេញមកពីមនុស្ស ដែលបង្កើតវាឡើង។

តាមនិយមន័យ ច្បាប់ គឺជាការទំនាក់ទំនង ដ៏ចាំបាច់ គឺមានន័យថា ច្បាប់លែងមានន័យទៅតាមទស្សនៈទាន ទេវវិជ្ជា ឬតាមប្រពៃណី ដូចមុនទៀតហើយ ។ ការធ្វើឲ្យមានទំនាក់ទំនង និងភាពត្រឹមត្រូវ គឺជាភារៈកិច្ចចាំបាច់ របស់ច្បាប់ សម្រាប់ភាវៈទាំងអស់តាំងពីធំ ដល់តូច។

នៅក្នុងន័យនេះ ភាវៈទាំងអស់ក្នុងលោក សុទ្ធតែមានច្បាប់របស់វា អាទិទេព ក៏មានច្បាប់ អ្នកមានបញ្ញាខ្ពស់ ជាងមនុស្ស ក៏មានច្បាប់ សត្វក៏មានច្បាប់ មនុស្សសាមញ្ញ ក៏មានច្បាប់ »។

លោក Montesquieu បានអះអាងថា «ច្បាប់ កើតចេញពី ទំនៀមទំលាប់ ប្រពៃណីរបស់មនុស្ស និងច្បាប់បញ្ញត្តិ គ្រប់ជាតិសាសន៍ទាំងអស់ សុទ្ធតែមានប្រភពកំណើតរបស់ខ្លួន ចេញពីមូលហេតុ ២យ៉ាង កាយមូលហេតុ និងសីលមូលហេតុ។

១.កាយមូលហេតុ ជាមូលហេតុដែល មានចំណងទាក់ទង ទៅនឹងអាកាសធាតុ ទឹកដី ទំហំ ទីតាំង ភូមិសាស្រ្ត និងដង់ស៊ីតេប្រជាជន។

ធាតុអាកាស មានឥទ្ធិពលទៅលើចរឹតមនុស្ស ដោយមនុស្ស ជាអ្នកបង្កើតច្បាប់ ដូចនេះ អាកាសធាតុ ក៏
មានឥទ្ធិពលទៅលើច្បាប់ដែរ។ ច្បាប់ដែលកើតចេញពីចរឹតមនុស្ស តណ្ហាមនុស្ស លក្ខណៈមនុស្ស គឺសុទ្ធតែនាំមកជាមួយនូវឥទ្ធពល នៃអាកាសធាតុ ដូច្នេះសម្រាប់តំបន់ពីខុសគ្នា ច្បាប់ ក៏មានលក្ខណៈខុសគ្នាដែរ។ សង្គមបែបណា បរិយាកាសបែបណា ភូមិសាស្រ្តបែបណា ប្រវត្តិសាស្រ្តបែបណា វប្បធម៌បែបណា មុខជំនាញឯកទេសបែបណា មនុស្សបែបណា នាំឲ្យច្បាប់ មានលក្ខណៈ បែបនោះដែរ ។
លោកបានបញ្ជាក់ថា «ច្បាប់បញ្ញត្តិទាំងឡាយ មានចំណងទាក់ទងយ៉ាងជិតស្និទបំផុត ទៅនឹងការប៉ិនប្រសប់នានា ដែលប្រជាជនខុសៗ គ្នា មានពីធម្មជាតិស្រាប់ សម្រាប់ធ្វើជាមធ្យោបាយចិញ្ចឹម ជីវិត» ។ ក្នុងចំណោមកាយមូលហេតុ កត្តាភូមិសាស្រ្ត ក៏ជាមូលហេតុចម្បង នៃកំណកំណើតច្បាប់ និងរដ្ឋ ។

២.សីលមូលហេតុ ជាមូលហេតុ ដែលស្តែងឡើង ជាសកម្មភាពយឺតបន្តិច បើធៀបទៅនឹង កាយមូលហេតុ គឺកើតឡើង នៅពេលដែលសង្គមមានការរីកចម្រើន ផ្នែកអរិយធម៌។ ទាក់ទងទៅនឹងមូលហេតុ ប្រភេទនេះ មានគោលការណ៍ នៃរបបនយោបាយ ជំនឿ សាសនា សីលធម៌ និងទំនៀមទំលាប់ ប្រពៃណី ។ សីលមូលហេតុ គឺជាមូលហេតុ នៃស្មារតី ឬព្រលឹងរបស់មនុស្សគ្រប់ៗ រូប។ មូលហេតុនេះ មានឥទ្ធិពល ទៅលើការបង្កើតច្បាប់ ប្រជាជាតិខ្លាំងជាងកាយមូលហេតុ ។

ដកស្រងចេញពី ទស្សនៈ និងនយោបាយ: ទស្សនៈរបស់ Mоntеѕԛuіеu ( ១៦៨៩ …
ѕсhоlаrѕhірlаnd.blоgѕроt.соm/2009/12/mоntеѕԛuіеu.html
Translate thіѕ page
ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី មានទំនាក់ទំនង ជាមួយនឹងច្បាប់ នៃប្រភពរូបវន្ត ។ ឧត្តមគតិរបស់លោក …

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here