ទឹកដីខ្មែរ អាណាចក្រខ្មែរ មានប្រភពតាំងពី ៤ពាន់ឆ្នាំ មុន គ.ស តាំងពីសម័យ បុរេប្រវត្តិសាស្ត្រ (លើការកំណាយ OFEO) ឯកសារសម័យនគរភ្នំ គូលេបេ សវទី២ និងប្រជាពលរដ្ឋខ្មែរ បានចាត់ទុក ទួលបុរាណ ឬទួលគុហារ មានជាង ៤ ពាន់ តួអង្គប្រាសាទ ជាកន្លែងដ៏ស័កសិទ្ធិ

0
86

ដោយ៖ សេង ស៊ីដារ៉ូ

ទួលបុរាណ ឬទួលគុហារ ដែលបុព្វបុរសខ្មែរយើង ចាត់ទុកថា ជាកន្លែងដ៏ស័កសិទ្ធិនៅទីនោះ ហើយប្រជាពលរដ្ឋនាសម័យកាលនោះ ក៏មានជំនឿ តៗគ្នាមក ដល់បច្ចុប្បន្ន។

ក្រុមស្រង់ស្ថិតិបេតិកភណ្ឌវប្បធម៌ នៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានស្រាវជ្រាវរកឃើញ ទួលបុរាណទាំងនោះ មានចំនួន ជាង៤ពាន់តួអង្គប្រាសាទ រវាងអ្នកមានស្នាដៃបែបធម្មជាតិ និងមនុស្សបុរាណផងដែរ។

លោក ស៊ីម គីមស្រ៊ាង ជាអ្នកការស្រាវជ្រាវ អភិរក្សទួលគុហារ បានឲ្យដឹងថា នៅក្នុងទីតាំង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល គឺជាទួលប្រវត្តិសាស្ត្រ មានប្រវត្តិដើម ជាព្រះដំណាក់សិវបុរៈ កំឡុងឆ្នាំ ៦៣៥-៦៣៧ នៃគ្រឹសករាជ បច្ចុប្បន្ន ជាទីវត្តរមណីយារាមប្រវត្តិសាស្ត្រ ទួលគុហារ ស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។សិវបុរៈ កសាងដោយស្នាព្រះហស្ថ ព្រះបាទជ័យវរ្ម័នទី១ មុនពេលព្រះអង្គឡើងគ្រងរាជសម្បត្តិ។ ព្រះអង្គជាឧត្តមសេនីយ៍ និងជាអគ្គបញ្ជាការកងទ័ព នគរភ្នំ។ សិវបុរៈ ជាមូលដ្ឋានកងទ័ព ការពារខ្សែក្រវ៉ាត់រាជធានី វយ្យធបុរៈ អង្គរបូរី ខេត្តតាកែវ សព្វថ្ងៃ ដែលមានចំនុចឈរជើង មួយរយដប់មួយទួល។ សិវបុរៈ ស្ថិតនៅទិស ខាងកើត ឈៀងខាងត្បូងរាជធានី វយ្យធបុរៈ ចម្ងាយ ៥គីឡូម៉ែត្រ។ ព្រះដំណាក់ព្រះអង្គ សង់លើទីទួលមួយធំ មានទំហំ ៥៥ ០០០ ម៉ែត្រក្រឡា មានគូរទឹកជុំវិញ ក្នុងនោះមានស្រះទឹក ចំនួន ២ សម្រាប់ប្រើប្រាស់ នូវរដូវប្រាំង ព្រមទាំងមានកំផែងឥដ្ឋព័ទជុំវិញ ទួលមានច្រកទ្វារបួនទិស សម្រាប់ចេញចូលច្រកនីមួយៗ មានស្ពានឆ្លង កាត់ទៅកាន់ ព្រះដំណាក់តូចៗ ដែលសង់តាមគូរទឹកខាងក្រៅ ។

ព្រហ្មញ្ញសាសនា គេមានជំនឿថា ក្នុងលោកយើងនេះ កើតឡើងពីព្រះអទិទេព ព្រះអទិទេព ប្រដូចជាបុរស បុរសជាប្រជាមតិព្រហ្ម។ ព្រះព្រហ្ម គឺជាមហាអទិទេព បានបង្កើតទឹក ភ្លើង ខ្យល់ បង្កើតមនុស្ស សត្វ រុក្ខជាតិ និង ធម្មជាតិ។ ម្យ៉ាងទៀត គេជឿថា សភាវៈទាំងអស់ ក្នុងលោកយើងនេះ កើតឡើងដោយធាតុល្អិតល្អន់ បរិសុទ្ធរបស់ព្រះព្រហ្ម ដែលមានឈ្មោះថា ព្រហ្មន័។
ព្រះពុទ្ធសាសនា បានកើតឡើងនៅប្រទេសឥណ្ឌា តាំងពីសម័យដើម នៃគ្រឹសករាជ។ សាសនានេះត្រូវបានជនជាតិខ្មែរគោរពបូជា យ៉ាងខ្លាំងតាមរយៈព្រះអទិទេព ហើយបានផ្សព្វផ្សាយតាមធម៌ ករុណា បែបព្រះពោធិសត្វ និងជាបារមីតាធម៌។

ដោយឡែក ព្រះអង្គ បានរៀបចំដំណាក់ សិវបុរៈ ជាទេវស្ថានដំកល់រូបសំណាក់ ព្រះសិវៈលឹង្គ ព្រះស្នាដ្រោនី ព្រះហិរៈហរៈ និង គោនន្ទិ ជាយានជំនិះរបស់ព្រះឥសូរ ជាដើម។
ប្រជាពលរដ្ឋខ្មែរ គួរពិចារណា និងចងចាំថា ទឹកដីខ្មែរ អាណាចក្រខ្មែរ មានប្រភពតាំងពី ៤ពាន់ឆ្នាំមុន គ.ស ពីបុរេប្រវត្តិសាស្ត្រ (លើការកំណាយ OFEO) ឯកសារសម័យនគរភ្នំ គូលេបេ សវទី២។ ចិនកាំងតៃ សវទី៣ និងជីវតាក្វាន់ សវទី១៣ ព័រទុយហ្កាល អេស្ប៉ាញ អង់គ្លេស និងបារាំង ។ ចំណុចសម្គាល់តាមស្ថាននាមរដ្ឋបាល មានដូចជា ភ្នំដូនពេញ ភ្នំតាម៉ៅ ភ្នំទំពែក ទួលព្រះធាតុ (ក្នុងរូបភាព) ជាដើម -ល- ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here