តើលោក ជួប សម្លាប់ មានទោសទណ្ឌដែរ ឬទេ នៅពេលដែល រូបលោក ស្ថិតនៅក្រោម អានុភាព នៃកម្លាំង ឬការបង្ខំ (អំណាចបញ្ជា)

0
73
 ដោយ៖ សេង ស៊ីដារ៉ូ

តើករណីដែល លោក ជួប សម្លាប់ បានធ្វើឃាត ទៅលើលោក បណ្ឌិត កែប ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នេះ ពិតជាធ្វើឡើងដោយ ឆន្ទៈរបស់លោក ឬក៏ស្ថិតនៅក្រោមអំណាចបញ្ជា ( ហៅថា អានុភាព នៃកម្លាំង ឬការបង្ខំ គឺគ្មានទោសទណ្ឌទេ ) ឬយ៉ាងណា?

បើលោក ជួប សម្លាប់ មានគំនិត ប៉ុនប៉ង ធ្វើឃាតទៅលើលោកបណ្ឌិត កែម ឡី ដោយមានការរៀបចំគម្រោង គិតទុកជាមុនមែននោះ មានន័យថា លោក ជួប សម្លាប់ នឹងទទួលទោស ទៅតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរបំផុត នៃក្រមនេះ គឺ កើតចេញពីឆន្ទៈខាងក្នុងរបស់បុគ្គល ក្នុងការប្រព្រឹត្តបទល្មើស គ្មានអ្នកបញ្ជា ឬធ្វើការគំរាមគំហែង ដល់ អាយុជិវិត ក្រុមគ្រួសារ សាច់ញាតិ ទេនោះ។

ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានចែងនៅត្រង់ មាត្រា ២០០ ថា៖
បទឃាតកម្មគិតទុកជាមុន គឺជាអំពើសម្លាប់មនុស្ស ដោយគិតទុកជាមុន ឬដោយការពួនស្ទាក់។
ការគិតទុកជាមុន គឺជាគម្រោង ដែលបង្កើតឡើង មុនអំពើបៀតបៀន ទៅលើរូបបុគ្គល នៃជនរងគ្រោះ។
ការពួនស្ទាក់ គឹជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀតបៀនទៅលើ រូបបុគ្គល នៃជនរង់គ្រោះ។
ឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោស ដាក់ពន្ធធនាគារ អស់មួយជីវិត។

ប្រសិនបើករណី បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី វាផ្ទុយពីឆន្ទៈ របស់លោក ជួប សម្លាប់ វិញនោះ មានន័យថា លោក ជួប សម្លាប់ មិនអាចទទួលទោស ព្រហ្មទណ្ឌបានទេ ( រួចផុតពីទោស ) ព្រោះលោក ជួប សម្លាប់ គឺស្ថិតនៅក្នុង ការគំរាមគំហែង ដល់អាយុជីវិត ក្រុមគ្រួសារ សាច់ញាតិ នៅពេលដែលរូបលោក មិនធ្វើតាមការបញ្ជា របស់អ្នកមានអំណាច ផ្តាច់ការ ដូចជា អ្នកមានអំណាច អ្នកមានបុណ្យស័ក្ត អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាឧបករណ៍អ្នកនយោបាយ ឬ មិនអាចមើលឃើញជាមុនបាន និងមិនអាចជៀសវាងបា នៃបទល្មើស ( ហៅថា អានុភាព នៃកម្លាំង ឬការបង្ខំ គឺគ្មានទោសទណ្ឌទេ ) ជាដើម។

មាត្រា ៣៦ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា៖
បុគ្គល ដែលប្រព្រឹត្តបទល្មើស ក្រោម អានុភាព នៃកម្លាំង ឬការបង្ខំ ដែលបុគ្គលនេះ មិនអាចទប់ទល់បាន បុគ្គលនេះមិនទទួលខុសត្រូវ ព្រហ្មទណ្ឌទេ។
កម្លាំង និងការបង្ខំ អាចចេញមកពីប្រព្រឹត្តការណ៍ ក្រៅឆន្ទៈរបស់មនុស្សតែប៉ុណ្ណោះ។
កម្លាំង និងការបង្ខំនេះ ត្រូវតែ មិនអាចមើលឃើញជាមុនបាន និងមិនអាចជៀសវាងបាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here