តើរាជរដ្ឋាភិបាលកម្ពុជា បានគោរព និងអនុវត្តន៍ តាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ឬច្បាប់គ្រឹះ នៃប្រទេសជាតិ ហើយ ឬនៅ?

0
149
 ដោយ៖ សេង ស៊ីដារ៉ូ

នាពេលបច្ចុប្បន្ននេះ ស្ថានភាពនយោបាយ និងសន្តិសុខជាតិ ហាក់បីដូចជាគ្មានស្ថេរភាព ល្អសម្រាប់សង្គមកម្ពុជា នោះទេ គឺពោរពេញទៅដោយ ចោលកម្មគ្រប់រូបភាព និងធ្វើឲ្យនយោបាយកាន់តែតានតឹងដាក់គ្នា រវាង គណបក្សប្រឆាំង និងគណបក្សកាន់អំណាច។ កត្តាទាំងនេះ ហើយ ទើបធ្វើឲ្យសេដ្ឋកិច្ចជាតិ កាន់តែប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជារៀងរាល់ថ្ងៃ និងធ្វើឲ្យការអប់រំ សាសនា អរិយធម៌ វប្បធម៌ កាន់តែធ្លាក់ចុះជាលំដាប់។

តើរដ្ឋាភិបាល ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ហើយឬនៅ?

ក្នុងរដ្ឋធម្មនុញ្ញ មាត្រា ៥២ បានចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សា ការពារឯករាជ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តន៍ នយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សា ការពារទំនៀមទំលាប់ និងប្រពៃណីល្អរបស់ជាតិ។

រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់សាធារណៈ។ រដ្ឋយកចិត្តទុកដាក់ជាអាទិភាព ចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ដូច្នេះសបញ្ជាក់ ឲ្យឃើញថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ហាក់បីដូចជា ប្រតិបត្តិ ផ្ទុយពីរដ្ឋធម្មនុញ្ញនៃមាត្រ ៥២ នេះទៅវិញ ព្រោះថា រដ្ឋាភិបាលតែងតែ ប្រើអំណាច ទៅលើប្រជាពលរដ្ឋ ក្នុងការទាមទារសិទ្ធិសេរីភាពរបស់ខ្លួន ដែលមានភាពអយុតិ្តធម៌ នៅក្នុងសង្គម ជាពិសេសរឿងបូរណភាពដែនដី ដែលជារឿងក្តៅគកុក ដែលប្រទេសជិតខាងបានរំលោភបំពាន មកលើប្រទេសខ្លួន ជាប្រចាំនោះ។

ចំណែកឯរឿងនយោបាយវិញ រដ្ឋាភិបាលតែងតែ គម្រាមគម្ហែង ដល់ប្រជាពលរដ្ឋ និងសកម្មជនគណបក្សប្រឆាំង ណាដែលបញ្ចេញមតិ ប៉ះពាល់ ដល់គណបក្ស និងខ្សែស្រឡាយ បក្ខពួករបស់ខ្លួនជាដើម។ រីឯសណ្តាប់ធ្នាប់សាធារណៈ គ្មានស្ថេរភាព ការរស់នៅរបស់ប្រជាពលរដ្ឋ មានភាពវេទនា គឺដោយសារ ការរំលោភបំពាន ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដូចជាករណីដីធ្លី ពីសំណាក់អាជ្ញាធរ អ្នកមានបុណ្យស័ក្តធំៗ អ្នកមានទឹកលុយ និងតម្លៃទំនិញនៅលើទីផ្សារខ្ពស់ សុខុមាលភាពរបស់ប្រជាពលរដ្ឋ មិនមានការយកចិត្តទុកដាក់ ពីសំណាក់ លោកគ្រូ អ្នកគ្រូ ពេទ្យរដ្ឋ ប៉ុន្មានទេ រដ្ឋាភិបាលតែងតែប្រើអំណាចរបស់ខ្លួនគ្របដណ្តប់ ទៅលើអំណាចទាំងបី ដូចជា អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
រដ្ឋធម្មនុញ្ញ មាត្រា ៥១ ចែងថា ព្រះរាជាណាចក្រកម្ពុជា អនុវត្តន៍ នយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស។

ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់វាសនា នៃប្រទេសជាតិ របស់ខ្លួន។
អំណាចទាំងអស់ ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ ប្រើអំណាចរបស់ខ្លួន តាមរយៈ រដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល និងសាលាជម្រះក្តី។

អំណាច បែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។

ប៉ុន្តែរាល់ការដាក់ ស្នើសុំរបស់ប្រជាពលរដ្ឋ ទៅស្ថាប័នធំៗ របស់រដ្ឋ សូមជួយអន្តរាគមន៍នោះ ហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ បើសិនជាអ្នកមានអំណាច បុណ្យស័ក្ត ទឹកលុយ ឬខ្សែស្រឡាយ បក្ខពួកវិញនោះ គឺមានការដោះស្រាយយ៉ាងលឿនបំផុត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here