តើព្រះមហាក្សត្រ អាចរំលាយសភា បានឬទ? តើនណាអាចរំលាយសភាបាន?

0
232

ដោយ៖ សេង ស៊ីដារ៉ូ

តើព្រះមហាក្សត្រ អាចរំលាយសភា តាមមាត្រា ៧, ៨ បានដែលឬទេ?

ព្រះមហាក្សត្រ មិនអាចរំលាយសភាបានទេ ក្នុងន័យនេះគឺ ព្រះមហាក្សត្រ គ្រាន់តែគង់ជាម្លប់ដ៏ត្រឈឹងត្រឈៃ នៃប្រជានររាស្រ្តទាំងនរគ និងជាអាជ្ញាកណ្តាល ដើម្បីសម្របសម្រួលនៅពេលដែលប្រទេសជាតិ មានបញ្ហានយោបាយ ធានាការគោរពសិទ្ធិ និងសេរីរបស់ប្រជាពលរដ្ឋ និងគោរពសន្ធិសញ្ញាអន្តរជាតិ តែ ប៉ុណ្ណោះ។

ករណីដែល អង្គព្រះមហាក្សត្រ អាចរំលាយសភាបាន លុះត្រាតែ ព្រះមហាក្សត្រ ចេញសេចក្តីប្រកាសដាក់ស្នើសុំដល់ប្រជាពលរដ្ឋទូទាំងប្រទេស (ជាសាធារណៈ) ដើម្បីធ្វើប្រជាមតិ បើសិនប្រជាពលរដ្ឋយល់ព្រមនោះ ព្រះមហាក្សត្រ មានសិទ្ធិគ្រប់គ្រង នឹងធ្វើការរំលាយសភា ដោយស្វាយប្រវត្តិ។ ព្រោះប្រជាពលរដ្ឋ ជាម្ចាស់នៃអំណាចទាំងមូល និងជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន (ត្រង់មាត្រា៥១ នៃរដ្ឋធម្មនុញ្ញ )។

ចំណែក មាត្រា ៧ និងមាត្រា ៨ នៃរដ្ឋធម្មនុញ្ញ បានចែងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋអស់មួយជីវិត។ អង្គរព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើង។
ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នក ធានាឯករាជ្យជាតិ អធិតេយ្យ និងបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរព សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។

បើសិន អង្គព្រះមហាក្សត្រ ពិតជាធ្វើសេចក្តីប្រកាស់រំលាយរដ្ឋសភាមែននោះ គឺពិតជាផ្ទុយពីឆន្ទៈរាស្ត្រ និងរដ្ឋធម្មនុញ្ញមាត្រា ៧៧ និង ៧៨ ជាមិនខាន។

តើនណាមានសិទ្ធិគ្រប់គ្រប់អាចរំលាយសភាបាន?

ក្នុងការរំលាយសភាបាន គឹមាន ៣ចំណុចដូចខាងក្រោម៖

១ អំណាចរបស់ប្រជាពលរដ្ឋទូទាំងប្រទេស (នៅពេលដែលប្រជាពលរដ្ឋមិនពេញចិត្ត នៃរបបគ្រប់គ្រងរបស់រដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រី ម្យ៉ាងទៀត ក្នុងករណីដែលរដ្ឋាភិបាលត្រូវបានទំលាក់ពីរដងក្នុងរយៈ ១២ខែ)។
២ នៅពេលដែល នាយករដ្ឋមន្តី្រ ត្រូវបានលាលែងពីតំណែង ក្នុងអាណត្តិគ្រប់គ្រង របស់ខ្លួន ដោយខ្លួន ឯង (មូលហេតុ មកពីរដ្ឋាភិបាល ក្នុងការគ្រប់គ្រងរបស់ខ្លួន បានប្រព្រឹត្តមិនល្អ ធ្វើឲ្យប្រទេសជាតិគ្មានស្ថេរភាព ជាដើម)
៣ ការធ្វើបដិវត្តន៍ ទំលាក់រដ្ឋាភិបាល (ដោយសារ ពួកគេមិនពេញចិត្តក្នុងរបបគ្រប់គ្រងរបស់រដ្ឋាភិបាល កាន់អំណាច ជាពិសេស គឺការលោភលន់អំណាច និងមហិចតាស្រលាញ់អំណាចរបស់ខ្លួន ជាដើម)។

សូមប្រជាពលរដ្ឋ ចូលក្រឡែកមើល រដ្ឋធម្មនុញ្ញ ក្នុងមាត្រា ៧៧ ចែងថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំ ណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។

អាណត្តិអាជ្ញាបញ្ជាទាំងឡាយត្រូវទុកជាមោឃៈ។

មាត្រា៧៨ ចែងថា នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភា ថ្មី ចូលមកកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរដ្ឋាភិបាល ត្រូវបានទំលាក់ពីរដងក្នុងរយៈ ១២ខែ។

ក្នុងករណីនេះ ព្រះមហាក្សត្រ ត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គ ទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់ បានការយល់ព្រមពីប្រធានរដ្ឋសភា។

ការបោះឆ្នោត ដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៦០ថ្ងៃយ៉ាងយូរ ចាប់តាំងពីថ្ងៃរំ លាយរដ្ឋសភាមក។

ក្នុងរយៈពេលនេះ រាជរដ្ឋាភិបាល មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃ តែប៉ុណ្ណោះ។

ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈ ពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភា អាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដង បានមួយឆ្នាំ តាមការសំណើរបស់ព្រះមហាក្សត្រ។

ការប្រកាសនីតិកាលរបស់រដ្ឋសភា ត្រូវសម្រេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួនសមាជិក រដ្ឋសភាទាំងមូល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here