ច្បាប់

0
214

ដោយ៖ សេង ស៊ីដារ៉ូ

អ្វីទៅជាសារសំខាន់នៃច្បាប់ក្នុងច្បាប់ទាំងមូលរបស់កម្ពុជា ? ច្បាប់គឺជាវិញ្ញត្តិ (ការជម្រាប ការសម្តែង)នៃ «ឆន្ទៈរបស់ជាតិ» ដែលអះអាងដោយពាក្យពេចន៍ដូចគ្នា ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ១៩៥៦ និង ១៩៧២ ។ តើអ្វីដែលបង្ហាញឲ្យដឹងពីឆន្ទៈជាតិ ? ក្នុងប្រព័ន្ធមួយដែលប្រើអធិបតេយ្យជាតិ គឺស្ថាប័នរដ្ឋសភា ដោយមិនអាចប្រកែកបាន ឲ្យតែឯករាជ្យភាពរបស់ខ្លួនត្រូវបានការពារ ។ ក្នុងប្រព័ន្ធផ្សេងៗទៀត ច្បាប់ គឺជាវិញ្ញត្តិរបស់អ្នកបង្កើតជាច្រើន ដែលធ្វើឲ្យប៉ះពាល់ព្រមគ្នា ដល់ភាពពេញច្បាប់របស់ខ្លួន ហើយក្នុងករណីខ្លះប៉ះពាល់ ដល់ភាពគតិយុត្តិរបស់ខ្លួន ។
ដើម្បីឲ្យច្បាប់អាច ឲ្យគេព្រមទទួលទុកដូចជាវិធានរួមដែលកើតចេញពីឆន្ទៈជាតិ ច្បាប់ត្រូវតែមានដើមកំណើតមកពីក្រុមអ្នកតំណាងជាតិ ដោយអាជ្ញាបញ្ជា ដែលត្រូវសម្តែងឲ្យដឹង ដោយចំពោះមុខ។ ភាពច្របូកច្របល់នៃអំណាចដែលនៅស្ថិតស្ថេរក្នុងរយៈពេល៥៥ឆ្នាំនៃការអនុវត្តច្បាប់ រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចូលរួមមួយចំណែកក្នុងការបកស្រាយពីសារសំខាន់តិចតួច នៃច្បាប់នៅចំពោះមុខប្រជាពលរដ្ឋទាំងឡាយ ។

ក្នុងរយៈពេលយូរមកហើយ ច្បាប់ធ្លាប់ត្រូវបានបញ្ចូល មកប្រទេសកម្ពុជា របៀបដូចការចម្លងពីសេចក្ដីបង្គាប់ នៃលោកធាតុតាមរយៈការប្រគល់អំណាច ដែលប្រកាសថា ដូចគ្នា ដោយលោកទស្សនៈព្រាហ្មណ៍និយមផង និងដោយលោកទស្សនៈពុទ្ធនិយមផង។ ហើយសម័យនោះ ច្បាប់ពុំមែនចេញពីប្រជារាស្ត្រទេ ហើយក៏ពុំមែនសម្តែងឲ្យឃើញឆន្ទៈរបស់ប្រជារាស្ត្រភាគច្រើនដែរ។ ច្បាប់គឺជាឧបករណ៍ ដែលតាមរយៈនេះ បានបញ្ញត្តិ នូវរបៀបរបបនយោបាយមួយ ដែលចេញឲ្យឃើញឡើង ដោយរបៀបម្យ៉ាងដូចជាព្រំដែនរួមនៃសេចក្ដីបង្គាប់នៃលោកធាតុ ។ ការរៀបចំតម្រូវគ្នាតាមរយៈច្បាប់នូវរបៀបរៀបរយនយោបាយនេះគឺជាស្នាដៃរដ្ឋាភិបាល។ ច្បាប់ថែទាំសេចក្ដីរៀបរយសកល ដោយធ្វើឲ្យមានភាពស្របគ្នារវាងសេចក្ដីបង្គាប់នៃលោកធាតុ និងរបៀបរបបនយោបាយ។ តាមពិត ភាពច្របូកច្របល់ នៃសាសនា និងនយោបាយ គឺសំដៅធ្វើឲ្យនយោបាយរឹងមាំជាងមុន ដោយការសំអាងលើសាសនា។ ច្បាប់ គឺជារបៀបធ្វើឲ្យសាសនាជាឧបករណ៍បម្រើឲ្យរដ្ឋាភិបាល។ កាលណារដ្ឋាភិបាលធ្វើ ឲ្យបាត់បង់សេចក្ដីរាប់អានពីអ្នកផ្សេងទៀត ការបាត់បង់ជំនឿទុកចិត្តនេះ ច្បាស់ជាបង្ហាញឲ្យឃើញមុនអ្វីៗ ទាំងអស់ នូវការបាត់បង់តម្លៃ នៃច្បាប់ និងការសម្តែងចេញ នូវការមិនសប្បាយចិត្តចំពោះរដ្ឋាភិបាលដែលនឹងស្តែងចេញដោយការមើលងាយមួយចំពោះច្បាប់ ។

រដ្ឋធម្មនុញ្ញផ្សេងៗបានបញ្ចូល ដោយរបៀបមួយ ឬរបៀបមួយទៀត នូវគោលការណ៍នៃឧត្តមភាពរបស់រដ្ឋធម្មនុញ្ញលើច្បាប់ឯទៀតៗទាំងអស់ និងបញ្ជាក់ពីកាតព្វកិច្ច ធ្វើឲ្យច្បាប់ត្រូវស្របនឹងរដ្ឋធម្មនុញ្ញដាច់ខាត លើកលែងតែរដ្ឋធម្មនុញ្ញដ៏ខ្លីរបស់កម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះ។ នេះជាការធ្វើឲ្យមានរូបរាងនូវគោលការណ៍នៃលំដាប់លំដោយរបស់ច្បាប់ទាំងឡាយដែលត្រូវតែធានាភាពស្អិតល្មួតនៃនីតិរដ្ឋ។ ប៉ុន្តែការត្រួតពិនិត្យភាពត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនេះ គឺត្រូវបានប្រគល់លើស្ថាប័នផ្សេងៗ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ឆ្នាំ១៩៥៦ ឆ្នាំ១៩៨១ និងឆ្នាំ១៩៨៩ បានបម្រុងទុកតួនាទីនេះ ឲ្យរដ្ឋសភា ចំណែករដ្ឋធម្មនុញ្ញឆ្នាំ១៩៧២ និង១៩៩៣ បានប្រគល់តួនាទីនេះ ឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ។

ដកស្រង់ចេញពីរដ្ឋធម្មនុញ្ញទាំងឡាយនៅម្ពុជា /Chouk khmer
https://choukhmer.wordpress.com/khmer…/comment-page-1/
Translant this page
រដ្ឋធម្មនុញ្ញរបស់បារាំងឆ្នាំ១៩៤៦ ….. នៅពេលដំបូងនៃសម័យកម្ពុជាប្រជាធិបតេយ្យ …

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here