ក្លឹបតារាវិសេស របស់លោកគ្រូ ញ៉ែម សុវត្ថារ៉ូ

0
160

ភ្នំពេញៈ

ដោយ៖​ ដាណារៀប

ក្លឹបតារាវិសេស ចាប់បើកបង្ហាត់បង្រៀនសិស្ស ពីពេលធ្វើការផ្សព្វផ្សាយជាសាធារណៈនេះតទៅ។ បើយុវជន យុវនារិ និងឪពុកម្តាយ របស់កុមាររា កុមាររី មានការចំណាប់អារម្មណ៍ ចង់ឲ្យកូនមានជំនាញខាងផ្នែក សិល្បៈនេះ សូមទំនាក់ទំនងក្លូបតារាវិសេស របស់លោកគ្រូ ញ៉ែម សុវត្ថារ៉ូ ដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ក្នុងផ្នែកសិល្បៈនេះ តែម្តង។ លេខទូរស័ព្ទៈ ០១២ ៩៨ ៦០ ៦៥, ០៩៦ ២៣ ៥៣ ៨៥៦។

ហើយរូបលោក ជាតារាសម្តែងជើងចាស់ សព្វថ្ងៃនេះលោកគ្រូ មានចាងហ្វាងផលិតកម្ម ឬបណ្តាអង្គការជាច្រើន អញ្ជើញរូបលោកទៅថតសម្តែងឲ្យ និងធ្វើការជ្រើសរើសតួ ប្រចាំផលិតកម្មផ្សេងទៀត។

កញ្ញា នី មុនីនាថ

កន្លងមកក្លឹបតារាវិសេស ធ្លាប់មានឈ្មោះបោះសម្លេង ដោយបានបង្ហាត់បង្រៀនតារាល្បីៗជាច្រើនរូប ដូចជា កញ្ញា នី មុនីនាថ កញ្ញា កុល ដាវី កញ្ញា ពៅ សំណាង កញ្ញា ព្រីម លីស្យា កញ្ញា សម មាណា ចំណែក បុរសវិញ គឺ លោក ហេង ស៊ីមន លោក ឈិន សុផាត លោក ជុំ វណ្ណរាជ្យ លោក ហាន យុទ្ធថន លោក នង ចាន់ដន លោក សោម វីរៈ ផ្នែកកំប្លែង គឺ នាយ ឆ្លាង…។ល។

ក្លឹបតារាវិសេស ទទួលបង្ហាត់បង្រៀនសិស្ស ក្នុងតម្លៃសមរម្យ ហើយលោកគ្រូ ជាអ្នកធ្វើការហ្វឹកហាត់ផ្ទាល់ តែម្តង។ ក្នុងការបណ្តុះបណ្តាលនេះ មានដូចជាផ្នែក៖
១ ហ្វឹកហាត់សម្តែងភាពយន្ត និងចម្រៀងកាយវិការ
២ ហ្វឹកហាត់ច្រៀង រាំប្រពៃណី រាំសម័យ និងអន្តរជាតិ
៣ ហ្វឹកហាត់ធ្វើជាពិធីករ និងកំប្លែង
៤ ហាត់ដើរម៉ូដ និងបញ្ចូលសម្លេងភាពយន្ត ជាដើម។

ម៉ោងហ្វឹកហាត់៖

ថ្ងៃសៅរិ៍ ពីម៉ោង ៤ : ០០ ដល់ ម៉ោង ៦ : ០០ល្ងាច
ថ្ងៃអាទិត្យ ពីម៉ោង ៩ : ០០ ព្រឹក ដល់ ម៉ោង ១១ : ០០ ថ្ងៃត្រង់
អាស្រ័យហេតុនេះ សូមជម្រាបជូន លោក អ្នកស្រី អ្នកនាងកញ្ញា យុវជន យុវនារី កុមាររា កុមាររី សិស្ស និស្សិត កម្មករ កម្មការនី មកទំនាក់ទំនងក្លឹមតារាវិសេស តាមលេខទូរស័ព្ទខាងលើ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here