ការវិលត្រឡប់នៃ ស្ដេចខ្មែរ ចុងក្រោយពីពន្ធនាគារសៀម វាមានន័យថា ជាចំណុចបញ្ចប់ នៃអរិយធម៌ខ្មែរ ដែលមានជាងមួយពាន់ឆ្នាំ ក្នុងឆ្នាំ ១៥៩៤ នៃគ.ស និងឆ្នាំ ១១៧៧ អង្គរត្រូវបានកាន់កាប់លើកដំបូង ដោយចាម្ប៉ា បន្ទាប់មក ពួកសៀម បានកាន់កាប់អង្គរធំ ឆ្នាំ ១៤៣១

0
48

ដោយ៖ សេង ស៊ីដារ៉ូ

យុគមាស នៃអរិយធម៌ខ្មែរ ជាសម័យកាលមួយដែលចាប់ផ្ដើមពីសតវត្សទី៩ ដល់ សតវត្សទី១៣ នៅពេល នោះ ចក្រភពខ្មែរមានឈ្មោះថា កម្ពុជា បានគ្រប់គ្រងលើទឹកដី ដ៏ធំ ចាប់តាំងពីរាជធានី នៅតំបន់អង្គរ ភាគលិច កម្ពុជា រហូតមក។ ព្រឹត្តិកាណ៍សំខាន់បានកើតឡើងនៅឆ្នាំ ៨០២ គ.ស គឺព្រះបាទជ័យវម៌្មទី៣ (បើរាប់ទាំងជ័យវម៌្មទី១ស្ទួន ឬ ជ័យវរ្ម័នទី២) ស្ដេចខ្មែរដំបូងបានយាងឡើងលើ ភ្នំគូលែន ដែលអនាគត ជាស្ថានីយ៍អង្គរ បច្ចុប្បន្ននេះ។[៣៥]

ព្រះអង្គបានបង្រួបបង្រួមខ្មែរក្រោម រជ្ជកាលរបស់ទ្រង់ ព្រះរាជាណាចក្រមួយ ដែលទទួលបានឯករាជ្យពីអធិរាជាណាចក្រជ្វា នៅតាមមាត់សមុទ្រ ហើយបានស្ថាបនា ហរិហរាល័យ (រលួស) ជារាជធានីដំបូង នៅតំបន់អង្គរ។ ក្នុងរជ្ជកាល នៃព្រះបាទយសោវម៌្មទី១ ជាស្ដេច ល្បីល្បាញមួយអង្គ (៨៨៩ – ៩១០) ដែលរាជធានីរបស់ទ្រង់ បានរើទៅឯយសោធរបុរៈវិញ។ [៣៦] ក្រោយមកទៀត ក្រោមរជ្ជកាល ព្រះបាទជ័យវម៌្មទី៨ (គិតទាំងជយវម៌្មទី១ ស្ទួន ត្រូវនឹងជ័យវរ្ម័នទី៧) (១១៨១-ប្រ.១២១០) ខ្មែរបានឈានមកដល់ចំណុចកំពូល នៃអំណាចខាងនយោបាយ និងការបង្កើតថ្មី នៃវប្បធម៌។
ព្រះបាទជយវម៌្មទី៨ ទទួលបានអំណាច និងទឹកដីជាបន្តបន្ទាប់ ដោយសារការធ្វើសង្គ្រាម បានជ័យជម្នះ ជាច្រើនលើក។ ការធ្វើសញ្ជ័យរបស់ខ្មែរ ស្ទើរតែមិនឈប់ឈរ ពេលនោះខ្មែរ បានធ្វើការវាយលុកទីក្រុង កំណើតពួកចាម នៅតាមមាត់សមុទ្រ ដែលជាទីក្រុងដ៏មានអនុភាព។ ក៏ប៉ុន្តែ ការពង្រីកទឹកដីបានបញ្ឈប់ បន្ទាប់ពីបរាជ័យក្រោមដៃដាយវៀត។ ក្នុងសមរភូមិប្រយុទ្ធ បានបញ្ជាក់អំពីការចូល ទិវង្គត របស់ព្រះបាទ សូយ៌្យវម៌្មទី២។ បន្ទាប់ពីការសោយទិវង្គត នៃព្រះបាទជ័យវម៌្មទី៨ ខ្មែរបានរងការដាំក្បាលចុះបន្តិចម្ដងៗ។

ឆ្នាំ ១១៧៧ អង្គរត្រូវបានកាន់កាប់លើកដំបូង ដោយចាម្ប៉ា ដែលជានគរជិតខាង ក៏ប៉ុន្តែការគំរាមកំហែង ខ្លាំងជាងនេះ គឺពួកសៀមនៅសតវត្សទី១៣ ដែលលេចខ្លួនឡើងនៅសតវត្សទី១៤ រហូតដល់មានអត្ថិភាព ជារដ្ឋសុខោទ័យ និងអយុធ្យា ហើយក៏បានរលាស់ខ្លួនចេញពីការគ្រប់គ្រងរបស់ខ្មែរ។ ស្ដេចអង្គរ បានសោយរាជ្យ បន្តរហូតដល់ឆ្នាំ ១៤៣១ នៅពេលនោះពួកសៀម បានកាន់កាប់អង្គរធំ ហើយស្ដេចខ្មែរ ក៏បានភៀសព្រះកាយ ទៅកាន់ភាគខាងត្បូង នៃផ្ទៃប្រទេស។ កត្តាធ្លាក់ចុះ ដ៏សំខាន់នោះ គឺការឈ្លានពាន នៃពួកប្រជាជាតិជិតខាង (ជាពិសេស សៀម) ជម្លោះរវាងរាជវង្ស ដ៏រ៉ាំរ៉ៃ និងការខូចខាត នៃប្រព័ន្ធ ធារាសាស្ត្រ បន្តិចម្ដងៗ ដែលទុកស្រោចស្រពលើដំណាំស្រូវ ដ៏លើសលប់។
អធិរាជាណាចក្រទាំងនេះ ដើមឡើយធ្លាប់ជាសាមន្តរដ្ឋរបស់ខ្មែរ ប៉ុន្តែសាមន្តរាជទាំងនោះ ក៏បានវាយ រុញច្រាន ចក្រភពអង្គរបន្តិចម្ដងៗ រហូតដល់រាជាណាចក្រនេះ នៅទីបំផុតត្រូវសញ្ជ័យបាន នៅឆ្នាំ ១៤៣១ ដោយអយុធ្យា។ រាជធានីអង្គរ ត្រូវបានគេបោះបង់ចោល បន្ទាប់ពីពួកសៀម បានកាន់កាប់តំបន់នេះ។ ប្រាសាទមួយចំនួន ដូចជាអង្គរវត្ត តាមពិតទៅ មានគេទៅលេងទស្សនាជា បន្តបន្ទាប់ឥតឈប់ឈរ ក៏ប៉ុន្តែភាគច្រើន នៃសំណង់អគារត្រូវបាន ដុះពាសពេញ ដោយសារពើរុក្ខជាតិនិវត្តន៍ និងរងការពុកផុយ ដោយធម្មជាតិ។ ការវិលត្រឡប់នៃ ស្ដេចខ្មែរ ចុងក្រោយពីពន្ធនាគារសៀម វាមានន័យថា ជាចំណុចបញ្ចប់ នៃអរិយធម៌ខ្មែរ ដែលមានជាងមួយពាន់ឆ្នាំ ក្នុងឆ្នាំ ១៥៩៤ នៃគ.ស.៕[៣៧]ដកស្រង់ចេញពី ប្រវត្តិសាស្ត្រខ្មែរ – វិគីភីឌា https://km.wikipedia.org/wiki/ ប្រវត្តិសាស្ត្រខ្មែរ
Translate this pageរបាកាល • Portal icon តោរណៈកម្ពុជា • ម • ព • ក. ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ …
‎១ បុរេប្រវត្តិសាស្ត្រ និង … • ‎២ នគរវ្នំ រឺ ហ៊្វូណាន

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here