ការបង្កើត ច្បាប់កម្មសិទ្ធិបញ្ញាឡើង ដើម្បីរក្សាតម្លៃនៃផ្នត់គំនិត និងស្នាដៃរបស់អ្នកនិពន្ធ

0
150

ដោយ៖ សេង ស៊ីដារ៉ូ

កម្មសិទ្ធិបញ្ញា (អង់គ្លេស ៖ Intellectual Property IP) គឺជាច្បាប់របស់គំនិត ឬច្បាប់រក្សាតម្លៃរ​បស់​​​ដែលបានអនុម័ត ស្ទើរតែទាំងអស់ដោយរាជរដ្ឋាភិបាល បានផ្តល់ឲ្យអ្នកបង្កើត ច្បាប់ដើម មានសិទ្ធិយ៉ាង​ពិសេស​ ចំពោះវា ក៏ប៉ុន្តែវាមានរយៈពេលកំណត់ណាមួយ។[១]

ច្បាប់កម្មសិទ្ធិបញ្ញា បានផ្តល់ឲ្យអ្នកដែលជាម្ចាស់កម្មសិទ្ធិបញ្ញា នូវសិទ្ធិជាថវិការ សម្រាប់ការងាររបស់ពួកគេ ធ្វើការប្តេជ្ញា ហើយមានការប្រែប្រួល ទៅតាមទម្រង់ដទៃទៀត ដែលជាអ្នកចាត់ចែងការងារ ហើយ​ទទួលបាននូវប្រាក់ចំណេញពីវា និងទាក់ទងទៅនឹងសិទ្ធិដទៃទៀត។ វាគឺជាទម្រង់នៃកម្មសិទ្ធិបញ្ញា (ដូចជា ប្រកាសនីយប័ត្រតក្កកម្ម និកិ្ខត្តសញ្ញា និងការសម្ងាត់ពាណិជ្ជកម្ម) ដែលត្រូវបានអនុវត្ត ទៅតាមទម្រង់​របស់ការអធិប្បាយផ្សេងៗ នៃគំនិត ឬព័ត៌មាន ដែលមានសារៈសំខាន់ និងរក្សាការសម្ងាត់។ កម្មសិទ្ធិបញ្ញា ចាប់ផ្តើមបង្កើតឡើង ដោយរាជរដ្ឋាភិបាល ដើម្បីកំណត់លើការបោះពុម្ព។ [២]

ការបង្កើតច្បាប់កម្មសិទ្ធិបញ្ញានេះឡើង គឺដើម្បីលើកទឹកចិត្ត ដល់អ្នកបង្កើតនូវការងារថ្មីៗ ដែលផ្តល់​ឲ្យអ្នកនិពន្ធ គ្រប់គ្រងបាននូវចំណូលពីការបង្កើតរបស់គេ។ កម្មសិទ្ធិបញ្ញា គឺអាចនិយាយបានថា វាជាអធិបត្តេយ្យភាព ដែលមានន័យថា អ្វីដែលពួកគេធ្វើ មិនបានពង្រីក ឲ្យរួចផុត ពីការគ្រប់គ្រង នៃរដ្ឋណាមួយទេ លុះត្រាតែរដ្ឋនោះបានចូលរួម និងកិច្ចព្រមព្រាងជាអន្តរជាតិ។ សព្វថ្ងៃនេះ បើ​ទោះបីជាមានការទាក់ទង ជាមួយ និងប្រទេសជាច្រើនតែ មានការចូលរួម មានចំនួនតិចតួច ក្នុងការព្រម ព្រាង។ កំឡុងពេលដែលមានទ្រង់ទ្រាយ នៃច្បាប់កម្មសិទ្ធិបញ្ញាជាតិ បានធ្វើឲ្យបមាណីយកម្ម ទៅក្នុង​កិច្ចព្រមព្រាង កម្មសិទ្ធិបញ្ញាអន្តរជាតិ។

ច្បាប់កម្មសិទ្ធិបញ្ញានៃប្រទេសទាំងអស់ត្រូវតែមានសណ្ឋានតែមួយ។ តួយ៉ាង ថិរវេលានៃកម្មសិទ្ធិបញ្ញា គឺពេញមួយជីវិត របស់អ្នកបង្កើត បូកនិង ៥០ ឬ១០០ឆ្នាំ ចាប់ពីអ្នកនិពន្ធនោះបានស្លាប់ ឬក៏រយៈពេល​កំណត់ ដែលជនអនាមិក ឬក៏មានការកែប្រែថ្មី។ សាលាក្តីខ្លះទាមទារឲ្យ មានការកាន់ទម្រង់និយម ដើ​ម្បី​បង្កើត​​កម្មសិទ្ធិបញ្ញា ប៉ុន្តែការទទួលស្គាល់ កម្មសិទ្ធិបញ្ញា នៅក្នុងការបំពេញការងារ ដោយគ្មានការ​ចុះឈ្មោះជាផ្លូវការ។ ជាទូទៅ កម្មសិទ្ធិបញ្ញា អាចបង្ខំឲ្យមានបញ្ហាស៊ីវិល ថ្វីបើ សាលាក្តីខ្លះបានអនុម័ត​ការ​ដាក់ទោសក៏ដោយ។ សាលាក្តីជាច្រើន បានទទួលស្គាល់ដែនកំណត់នៃកម្មសិទ្ធិបញ្ញា អនុញ្ញាតជាពិសេស​ដោយយុត្តិធម៌ ដើម្បីផ្តល់សិទ្ធិដល់អ្នកបង្កើតថ្មី និងផ្តល់ឲ្យអ្នកប្រើប្រាស់ នូវសិទ្ធិយ៉ាងជាក់ស្តែង។ ការ​អភិវឌ្ឍ ប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញបច្ចេកវិទ្យាកុំព្យូទ័រ មានភាពឆាប់រហ័ស នូវការកែប្រែជាថ្មីយ៉ាង​ពិសេស។ ការណែនាំ ថ្មីមានភាពពិបាក ដល់កម្មសិទ្ធិបញ្ញា និងបំផុសគំនិតបន្ថែមលើការប្រកួតប្រជែង ទៅលើច្បាប់មូលដ្ឋាន នៃកម្មសិទ្ធិបញ្ញា៕

កម្មសិទ្ធិបញ្ញា – វិគីភីឌា https://km.wikipedia.org/wiki/កម្មសិទ្ធិបញ្ញា

Translate this page

ច្បាប់កម្មសិទ្ធិបញ្ញា[កែប្រែ].ច្បាប់កម្មសិទ្ធិបញ្ញានៃប្រទេសទាំងអស់ត្រូវតែមានសណ្ឋានតែមួយ។ តួយ៉ាង …

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here