អណ្តើកសរសៃ ឬអណ្តើកហ្លួង គឺជាសត្វ សម្រាប់សម្គាល់ អត្តញ្ញាណជាតិខ្មែរ

0
494

ដោយ៖ សេង ស៊ីដារ៉ូ

បើបាត់អត្តញ្ញាណជាតិ ដូចជាបាត់គ្រឹះដ៏រឹងម៉ាំ របស់ប្រទេសជាតិខ្មែរទាំងមូល ពីព្រោះគ្រឹះទាំងនេះ ជាអាយុជីវិត យ៉ាងសំខាន់ នៃប្រជាជាតិខ្មែរ។

អណ្តើកហ្លួង ត្រូវបានចាត់ទុកជាសត្វ តំណាង ឲ្យអត្តសញ្ញាណជាតិ ក្នុងចំណោមរុក្ខជាតិ និងសត្វ ៧ យ៉ាង ដែលត្រូវបានប្រទេសកម្ពុជា ចាត់ទុកជាអត្តសញ្ញាណដ័សំខាន់ និងមានតម្លៃ ដែលផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនដល់សង្គម ដូចជា ១ ដើមត្នោត ២ ត្រីគល់រាំង ៣ សត្វត្រយ៉ង ៤ ផ្ការំដួល ៥ គោព្រៃ ៦ ចេកពងមាន់ ៧ សត្វអណ្តើតលួង។


អណ្តើកហ្លួងនេះ ដែលមនុស្សគ្រប់រូប មិននឹកស្មាន ដល់ថា ប្រទេសកម្ពុជា បានទទួលស្គាល់ និងការការពារ ឬអភិរក្ស ដោយព្រះមហាក្សត្រ ដោយគេចាត់ទុកជា ព្រះរាជទ្រព្យរបស់ព្រះរាជាណាចក្រកម្ពុជា ដូច្នេះ ទើបឈ្មោះរបស់វាបានគេដាក់ឲ្យថា សត្វអណ្តើកហ្លួង។

សព្វថ្ងៃនេះ នៅពេលដែលមនុស្ស ចាប់បានសត្វអណ្តែកប្រភេទនេះហើយ ពួកគេតែងតែលម្អស្នូករបស់វា ដូចជាចារ និងនិមិត្រជារូបផ្សេងៗ ដើម្បីផ្សង សំណាង ឬសុំសេចក្តីសុខសប្បាយ រួចផុតពីឧបទ្រុបសង្រៃ និងនិមន្ត ព្រះសង្ឃសូត្រមន្ត សុំសេចក្តីសុខ រួចក៏លែងវាចូលទៅក្នុងទឹកវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here