សត្វត្រយ៉ង គឺជាសត្វ សម្គាល់ជាអត្តញ្ញាណជាតិខ្មែរ និងជាសត្វមាននិស្ស័យ ស្រឡាញ់ចូលចិត្ត ជាប់ក្នុងក្រអៅបេះដូង របស់ប្រជាកសិករខែ្មរយើង

0
363

ដោយ៖ សេង ស៊ីដារ៉ូ

បើបាត់អត្តញ្ញាណជាតិ ដូចជាបាត់គ្រឹះដ៏រឹងម៉ាំ របស់ប្រទេសជាតិខ្មែរទាំងមូល ពីព្រោះគ្រឹះទាំងនេះ ជាក្រអៅបេះដូង យ៉ាងសំខាន់ នៃប្រជាជាតិខ្មែរ។

ជាសត្វមានប្រជាប្រិយភាព ធ្វើឲ្យមនុស្សមាន និស្ស័យស្រឡាញ់ចូលចិត្ត ជាពិសេសសម្រែកទៀបភ្លឺ របស់វាបានដិតជាប់ក្នុង ក្រអៅបេះដូង របស់ប្រជាកសិករខែ្មរយើង ក្នុងអត្ថន័យ នៃការឆ្លើយឆ្លងសេចក្តី ស្នេហា ក៍ដូចជាការរំលឹកពេលវេលា ដែលត្រូវចាកចេញទៅធ្វើស្រែចំការផងដែរ។
សត្វត្រយ៉ង គឺជាសត្វ ដែលមានសារៈសំខាន់ សម្រាប់សម្គាល់ជាអត្តញ្ញាណជាតិខ្មែរ ដូច្នេះហើយសូម ប្រជាពលរដ្ឋទាំងអស់ មេត្តាជួយថែរក្សា និងចងចាំ សត្វកម្រនេះ ឲ្យជាក់ច្បាស់ កុំឲ្យជនបរទេស បំបាត់ នៃអត្តញ្ញាណជាតិយើងឲ្យសោះ មិនដូចនេះទេ ខ្មែរយើងនឹងក្លាយជាជនជាតិភាគតិច នៃប្រទេស របស់ខ្លួនជាមិនខាន ហើយស្ថិតនៅក្នុងភាពវេទនា និងការគ្រប់គ្រងរបស់ជនបរទេស គ្មានថ្ងៃរើបម្រើសបានឡើយ។

សត្វត្រយ៉ង មានចារិកទុក នៅក្នុងបទចំរៀង និងរឿងនិទានបុរាណខែ្មរ ហើយប្រជាជនមានជំនឿរថាជាសត្វមានភាពវាងវៃ។ នៅពេលមាន ការបរបាញ់រំខាន នៅទីកនែងវាហើយ សត្វកម្រនេះ វាមិនអាច ស្នាក់អាស្រ័យនៅកន្លែងនោះទៀតទេ និយាយឲ្យចំគឺវាមិនអាចត្រឡប់មករស់នៅទីនោះវិញជាលើកទី ២បានឡើយ។

គេមានជំនឿប្រើប្រាស់ ឈាមរបស់វាសម្រាប់ព្យាបាលជំងឺ គ្រុុនចាញ់ នៅតាមតំបន់ដាច់ស្រយ៉ាល។ ជាសត្វមានប្រជាប្រិយភាព ធ្វើឲ្យមនុស្សមាន និស្ស័យស្រឡាញ់ចូលចិត្ត ជាពិសេសសម្រែកទៀបភ្លឺ របស់វាបានដឹតជាប់ក្នុង ក្រអៅបេះដូង របស់ប្រជាកសិករខែ្មរ ក្នុងអត្ថន័យ នៃការឆ្លើយឆ្លងសេចក្តី ស្នេហា ក៍ដូចជាការរំលឹកពេលវេលា ដែលត្រូវចាកចេញទៅធ្វើស្រែចំការផងដែរ។
ចំណីរបស់សត្វត្រយ៉ង គឺជាសត្វឆ្អឹងកង ដែលរស់នៅក្នុងភក់ ដូចជាខ្យង ជន្លេន ក្តាម។ល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here