ពូជដូងតឿក្រអូប ដាំរយៈពេលខ្លី ទទួលបានទិន្នផលខ្ពស់ និងកំពុងពេញនិយមលើទីផ្សារក្នុងស្រុក

0
255

ខេត្តពោធិ៍សាត់ៈ

ដោយ៖ ចេង ​វិចិត្រ

កសិដ្ឋានបណ្តុះកូនឈើ ក្នុងខេត្តពោធិ៍សាត់ បានបង្កើននូវអាជីវកម្មលក់កូនដូងតឿក្រអូប ដែលមាន​រយ:ពេលដាំខ្លី និងទទួលផលបានច្រើន។

ក្នុងកសិដ្ឋានបណ្តុះកូនឈើនេះ ទើបនឹងបង្កើតឡើងរយ:ពេល ៦ខែមកនោះទេ តែបានធ្វើឲ្យមាន​អតិថិជនមានការចំណាប់អារម្មណ៍ ចង់ដាំពូជដូងតឿនេះខ្លាំងណាស់ ភាគីច្រើនអតិថិជនទាំងនោះ​មកពី​ខេត្តកំពង់ស្ពឺ និងកំពង់ចាម។

លោក ឈន ភក្តី ម្ចាស់កសិដ្ឋាន បណ្តុះកូនឈើក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា ពូជដូងតឿនេះ មានពីរប្រភេទ គឺដូងតឿក្រអូប លក់ចេញក្នុងតម្លៃមួយដើមស្មើនឹង ១៣០០០រៀល ហើយដូងភ្លើងតឿ លក់បាន១២៥០០រៀល ក្នុងមួយដើម។ ពូជដូងតៀនេះ អាច​យកដាំបានទាល់តែបានកំពស់ ៣ តឹក(ខ្ពស់ពេក និងទាបពេក ក៏មិនអាចដាំបាន) ហើយដូងតឿនេះ ដាំក្នុងរយ:ពេល ​៣ឆ្នាំ និងទទួល​បាន​ផល​​បណ្តើរៗហើយ។ ព្រោះថាពូជដូងតឿនេះ គឺឆាប់បានផលជាងពូជដូងធម្មតា ដែលរយ:ពេល ៤ទៅ៥ឆ្នាំ ឯណោះ​។ លោកភក្តី បានបញ្ជាក់ទៀតថា ពូជដូងតឿនេះ មានប្រភពនាំចូលពីថៃ ដោយ អាចដាំបាន​ក្នុងប្រភេទដីល្បាយខ្សាច់ មានដង្ហើមទឹករាក់។ ម្ចាស់កសិដ្ឋានបណ្តុះកូនឈើ បានសំដែង នៅ​ក្តីសប្បាយរីករាយ ហើយក៏បាននិយាយថា គម្រោងនឹងបណ្តុះកូនដូងថ្មីនេះ ប្រចាំឆ្នាំ​ឲ្យបានចូល​ខ្ទង់ ម៉ឺនដើមឡើង ដើម្បីឆ្លើយតបទៅនឹងទីផ្សារ ដែលកំពុងតែតម្រូវការចាំបាច់បំផុតនោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here