ត្រីគល់រាំង គឺសម្គាល់ជាអត្តញ្ញាណជាតិខ្មែរ យ៉ាងសំខាន់

0
461

ដោយ៖ សេង ស៊ីដារ៉ូ

កូនខ្មែរក្នុង និងក្រៅប្រទេស ទាំងឡាយ មេត្តាចងចាំឲ្យច្បាស់ អំពីអត្តញ្ញាណជាតិខ្មែរ ពីព្រោះ ត្រីគល់ រាំង គឺជាអត្តញ្ញាណ សម្គាល់ជាតិខ្មែរយ៉ាងសំខាន់។ បើបាត់អត្តញ្ញាណជាតិខ្មែរ ហាក់បីដូចជា បាត់គ្រឹះ ដ៏រឹងម៉ាំ របស់ប្រទេសជាតិខ្មែរទាំងមូល ពីព្រោះគ្រឹះទាំងនេះ ជាក្រអៅបេះដូង យ៉ាងសំខាន់ នៃប្រជាជាតិខ្មែរ។

កាលពីមុខពូជត្រី របស់ខ្មែរ សំបូរបែប គ្មានប្រទេសណាមួយ ព្រៀបផ្ទឹមបានឡើយ តែនាពេលបច្ចុប្បន្ននេះ ស្ទើតែផុតពូជទាំងស្រុងទៅហើយ នេះជាកត្តាធ្វើឲ្យខ្មែរកាន់តែវេទនា ពីមួយថ្ងៃ ទៅមួយថ្ងៃបន្ថែមទៀត។

ការបាត់បង់ពូជត្រីកម្រ ជាពិសេស គឹត្រីគល់រាំងតែម្តង ហើយកត្តាដែលបាត់បង់នេះ បណ្តាលមកពី ការនេសាទខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ទំនើបៗ ក្នុងការចាប់យកពពួកត្រីទាំងនេះ និងការបាត់បង់ទីជំរកដ៏សំខាន់របស់ត្រី មានន័យថា ការកាប់បំផ្លាញ ព្រៃលិចទឹក ឬជាព្រៃរនាម និងការបំពុលបរិស្ថាន ជាដើម។

ត្រីគល់រាំង គឺជាប្រភេទត្រី ដែលកម្រ បច្ចុប្បន្នកំពុងប្រឈមនឹងការផុតពូជ គឺដោយសារ នេសាទ ខុសច្បាប់ ពីសំណាក់ ប្រជាពលរដ្ឋនមួយចំនួនតូច និងជាពិសេស ជនបរទេស ដែលលួចចូលនេសាទ ដោយមិនខ្លាចញញើត ពីសំណាញ់ច្បាប់ប្រទេសកម្ពុជាឡើយ។

ហើយប្រជានេសាទខុសច្បាប់នេះ តែតែងប្រើបា្រស់ឧបករណ៍ នេសាទ ទំនើបៗ ដើម្បីចាប់យកប្រភពត្រី ដ៏កម្រទាំងនោះ ពីព្រោះពូជត្រីដ៏កម្រនេះ គឺមានតម្លៃខ្ពស់ ជាងត្រីនានា ទោះជាច្បាប់ហាមឃាត់ ឬបំរាមយ៉ាងណា ក៏ដោយ គឺហាក់បីដូចជាគ្មានប្រសិទ្ធិភាពឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here