ដើមត្នោត គឺជារុក្ខជាតិ គ្រឹះ សម្រាប់ សម្គាល់ជាអត្តញ្ញាណជាតិខ្មែរ

0
361

ដោយ៖ សេង ស៊ីដារ៉ូ

បើបាត់អត្តញ្ញាណជាតិ ដូចជាបាត់គ្រឹះដ៏រឹងម៉ាំ របស់ប្រទេសជាតិខ្មែរទាំងមូល ពីព្រោះគ្រឹះទាំងនេះ ជាក្រអៅបេះដូង យ៉ាងសំខាន់ នៃប្រជាជាតិខ្មែរ។
ដើមត្នោត គឺជារុក្ខជាតិ ដ៏មានសារៈសំខាន់ ដ៏ប្រជាកសិករខ្មែរខ្លាំងណាស់ ព្រោះដើមត្នោត បានផ្តល់ផលប្រយោជន៍ គ្រប់់សាពើ និងសម្គាល់ជាអត្តញ្ញាណជាតិខ្មែរ ដែលពិភពលោកយើងនេះ មិនប្រដូចបានឡើយ។

ហើយដើមត្នោតនេះ មានតែប្រទេសកម្ពុជាទេ ដែលមានរុក្ខជាតិនេះ មុនគេ និងក៏ជារុក្ខជាតិកម្រ ដែលប្រទេសលើពិភពលោកមិនមានឡើយ។ ទើបតែឥឡូវនេះទេ ដែលប្រទេសជិតខាងមួយចំនួនមានដើម ត្នោត ដូចប្រទេសកម្ពុជាដែរ បើនិយាយឲ្យចំ មានន័យថា ទីណាមានដើមត្នោត ទីនោះគឺជាទឹកដីរបស់ ខ្មែរពិតៗ លើកលែងតែក្រៅប្រទេសមួយចំនួនតូច លើពិភពលោក ដែលបានយកពូជ ត្នោតនេះ ទៅបង្កាត់ បានពូជត្នោតនេះ យកទៅដាំ ទើបបានមាន។


តែឥឡូវ ពូជត្នោតនេះ គឺជិតផុតពូជទៅហើយ ព្រោះប្រជាពលរដ្ឋ មួយចំនួន បានចាញ់ល្បិច ជនបរទេស បានបោកបញ្ឆោត ឲ្យប្រជាកសិករខ្មែរ កាប់គាស់លក់ទៅឲ្យឈ្មួញ ក្នុងតម្លៃមួយ យ៉ាងខ្ពស់ ដើម្បីឲ្យឈ្មួញទាំងនោះ យកចេញទៅក្រៅប្រទេស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here