ចេកពងមាន់ គឺជារុក្ខជាតិ សម្គាល់ជា អត្តញ្ញាណជាតិខ្មែរ

0
152
ដោយ៖ សេង ស៊ីដារ៉ូ

បើបាត់អត្តញ្ញាណជាតិ ដូចជាបាត់គ្រឹះដ៏រឹងម៉ាំ របស់ប្រទេសជាតិខ្មែរទាំងមូល ពីព្រោះគ្រឹះទាំងនេះ ជាអាយុជីវិត យ៉ាងសំខាន់ នៃប្រជាជាតិខ្មែរ។

ចេកពងមាន់ ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ជាប់ក្នុងក្រអៅបេះដូង របស់ប្រជាពលរដ្ឋខ្មែរនោះ ត្រូវបានគេចាត់ទុកជារុក្ខជាតិ តំណាង ឲ្យអត្តសញ្ញាណជាតិខ្មែរ ក្នុងចំណោមរុក្ខជាតិ និងសត្វ ៧ យ៉ាង ដែលត្រូវបានប្រទេសកម្ពុជា ចាត់ទុកជាអត្តសញ្ញាណ ដ៏មានតម្លៃ និងផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនដល់សង្គម ដូចជា ១ ដើមត្នោត ២ ត្រីគល់រាំង ៣ សត្វត្រយ៉ង ៤ ផ្ការំដួល ៥ គោព្រៃ
៦ ចេកពងមាន់ ៧ សត្វអណ្តើតលួង។


ចេកពងមាន់នេះ ត្រូវបានកំណត់ជារុក្ខជាតិ តំណាងឲ្យប្រទេសកម្ពុជា ដែលមនុស្សគ្រប់រូប មិននឹកស្មាន ដល់ ហើយចេកពងមាន់ គឹជា រុក្ខជាតិ ត្រូវបានទទួលស្គាល់ និងការការពារ ឬអភិរក្សផងដែរ ពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈសេចក្តីប្រកាសលេខ ៣៥៩ កសក.ប្រក ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៩៤ និងយោងតាមព្រះរាជក្រឹត្យលេខ នស / រកត / ០៣០៥ / ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។

ដោយសារគេយក ចេកពងមាន់ ធ្វើជានិមិត្តរូបជាតិ ព្រោះថារុក្ខជាតិមួយនេះ បានផ្តល់នូវអត្ថប្រយោជន៍ យ៉ាងសំខាន់ដល់សង្គមជាតិខ្មែរ និងជាសម្បត្តិវប្បធម៌ធម្មជាតិ ដ៏មានតម្លៃរបស់ប្រទេសកម្ពុជាផង ដែលនៅលើពិភពលោកយើងនេះ មិនអាចប្រដូចបានឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here