លក្ខណៈ របស់មេដឹកនាំ នៃរបបអាជ្ញាព្រឹត្តិ

0
9

ដោយ៖ សេង ស៊ីដារ៉ូ

របបអាជ្ញាព្រឹត្តិតែងតែកើតឡើង ក្នុងពេលដែលរបបកំពុងកាន់អំណាច ដួលរលំ ដោយសារតែលទ្ធផល ដែលជាកត្តាចាំបាច់ ក្នុងការរំដោះជាតិ ការធ្វើរដ្ឋប្រហារ ឬការធ្វើកំណែទម្រង់រដ្ឋទាំងស្រុងតែម្តង។ ពិត ប្រាកដណាស់ ពេលខ្លះ របបអាជ្ញាព្រឹត្តិ ជាមធ្យោបាយមួយដ៏ មានប្រសិទ្ធភាពក្នុងការរៀបចំសង្គមឡើង វិញ។ ហើយមិនមែនជាការងាយស្រួលទេ ដើម្បីរៀបចំប្រព័ន្ធនយោបាយសង្គមសារជាថ្មីនោះ ក្នុងប្រវត្តិ សាស្ត្រមនុស្សសញ្ជាតិ។

របបអាជ្ញាព្រឹត្ត មានលក្ខណៈដូចជាៈ

១ មិនអនុញ្ញាត្តិ ឲ្យប្រជាពលរដ្ឋ ធ្វើអ្វីដែលអាចមានឥទ្ធិពល លើរដ្ឋអំណាច ហើយសិទ្ធិ និងសេរីភាពត្រូវ បានកំណត់ព្រំដែន។
២ ការទាមទារ ឬបង្កភាពវឹកវរបន្តិចបន្តួច ក្នុងសង្គមអាចធ្វើទៅបាន (តែពុំមែនជាការចោទប្រកាន់ទៅរដ្ឋាភិបាល)។
៣ ពុំមានការកុងត្រូលលើសង្គមទាំងស្រុងនោះទេ ផ្តល់សិទ្ធិសេរីភាពខ្លះ ដល់ពលរដ្ឋ។
៤ រដ្ឋាភិបាលមិនរារាំងដល់កិច្ចការ ដែលមិនពាក់ព័ន្ធនឹងនយោបាយ ពិសេស បញ្ហាសេដ្ឋកិច្ច។
៥ មានការបោះឆ្នោតជ្រើសរើស តែមិនមានលក្ខណៈសេរីទេ ចំណែកឯលទ្ធផលចេញតាមការ ដែលគេ បានគ្រោងទុករួចហើយ។
៦ សកម្មភាពរបសសភា ប្រព្រឹត្តទៅតាមបញ្ជារបស់មេដឹកនាំ។
៧ ពុំមានការចាំបាច់ ធ្វើទណ្ឌកម្មលើគូបដិបក្សទាំងហ្វូងៗនោះទេ។
៨ មិនអនុញ្ញាត្តិ ឲ្យមានគណបក្សប្រឆាំង។
៩ កុងត្រូលយ៉ាងម៉ឹងម៉ាត់ លើផ្នែកនយោបាយ (សុវត្ថិភាពប្រទេសជាតិ ការពារសណ្តាប់ធ្នាប់ នយោបាយក្រៅប្រទេស និងក្នុងប្រទេស)។
១០ ផ្អែកទៅលើកំលាំងឧបករណ៍អំណាច និងការបង្ខិតបង្ខំ បើមិនធ្វើតាមបញ្ជារបស់រដ្ឋអំណាច៕

ដកស្រង់ចេញពីសៀវភៅ ទ្រឹស្តីវិទ្យាសាស្ត្រ នយោបាយ របស់លោក បណ្ឌិត ឈុន ណារ៉េត។

LEAVE A REPLY

Please enter your comment!
Please enter your name here