ប្រជាពលរដ្ឋ ជាម្ចាស់ការ លើអ្នកនយោបាយ មិនមែនអ្នកនយោបាយ ជាម្ចាស់ការលើយើងនោះទេ ព្រោះរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងរួចហើយ

0
121

ដោយ៖ សេង ស៊ីដារ៉ូ

រដ្ឋធម្មនុញ្ញ មាត្រា ៥១ ចែងថា ព្រះរាជាណាចក្រកម្ពុជា អនុវត្តន៍នយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស។
ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់វាសនា នៃប្រទេសជាតិ របស់ខ្លួន។
អំណាចទាំងអស់ ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ ប្រើអំណាចរបស់ខ្លួន តាមរយៈ រដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល និងសាលាជម្រះក្តី។អំណាច បែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
ធ្វើជាមនុស្សត្រូវតែគិត និងវិភាគឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តជឿលើនណាម្នាក់ ជាពិសេស គឺអ្នកនយោបាយ ពួកទាំងនេះមិនអាចនិយាយថា ពាក្យពិតនោះទេ គឺម្តងនិយាយចេះ ម្តងនិយាយចុះ ដើម្បីឲ្យប្រជាពលរដ្ឋជឿ និងគាំទ្រពួកគេ ក្នុងគោលបំណង ដើម្បីចំណេញផលប្រយោជន៍ និងលើកតម្កើនគេស្មើ និងអធិទេព ឬអធិរាជ្យតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋ ត្រូវតែគិត និងវិភាគថា នៅពេលដែលយើងគាំទ្រ ឬមានជំនឿស៊ុប ទៅលើអ្នកនយោបាយហើយនោះ ពេលនោះ អ្នកនយោបាយនឹងឈ្លៀតឱកាសយកយើងជាឧបករណ៍ សំរាប់បម្រើសេចក្តីត្រូវការ នយោបាយរបស់ពួកគេជាមិនខាន។

ទីបំផុត បញ្ហាក៍កើតមានមកលើខ្លួនយើង តើពេលនោះអ្នកនយោបាយ អាចជួយយើងបានដែលឬទេ? យើងជាម្ចាស់ការ លើអ្នកនយោបាយ មិនមែនអ្នកនយោបាយ ជាម្ចាស់លើយើងនោះទេ។
ប្រជាពលរដ្ឋទូទាំងប្រទេសគួរធ្វើខ្លួនជាម្ចាស់ការលើខ្លួនឯង កុំផ្តេកផ្តួល ឬសង្ឈឹមទៅលើគេឲ្យសោះ មានតែខ្លួនឯងទេ ដឹងពីខ្លួនឯង។ ហើយម៉្យាងទៀតយើងត្រូវចេះ រួបរួមសាមគ្គីគ្នា ជាកំលាំង និងនាំគ្នាតតាំងជាជួយនឹងឧបស័គ្គ ដែលកើតឡើងនៅក្នុងសង្គម ដើម្បីជួយជាតិមាតុភូតរបស់យើង កុំឲ្យធ្លាក់ក្នុងកណ្តាប់ដៃរបស់ពួកបរទេសឲ្យសោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here