ទំព័រដើម ប្រវត្តិសាស្ត្រ ច្បាប់ សង្គម នយោបាយ កសិកម្ម សិប្បកម្ម សុខភាព អត្តញ្ញាណជាតិខ្មែរ វីដេអូ ផ្សព្វផ្សាយពាណិជ្ជកម្ម កំសាន្ត អ្នកដឹកនាំ ក្រសួង ឬស្ថាប័ន របស់រដ្ឋ និងជាតំណាងឲ្យប្រជាពលរដ្ឋ ដល់ល្អនោះ គឺត្រូវតែមានទស្សពិធរាជធម៌ទាំង ១០ នៅក្នុងខ្លួន

0
112

ដោយ៖ សេង ស៊ីដារ៉ូ

បើធ្វើជាអ្នកដឹកនាំដល់ល្អ សំរាប់ប្រទេសជាតិ និងប្រជានរាស្រ្តនោះ គឺលុះត្រាតែថ្នាក់ដឹកនាំ ក្រសួង ឬស្ថាប័នរបស់រដ្ឋ និងជាតំណាងប្រជាពលរដ្ឋ  ត្រូវតែប្រកាន់ភ្ជាប់ នូវទស្សពិធរាជធម៌ទាំង ១០ នៅក្នុងខ្លួន ទើបប្រទេសជាតិមានភាពរុងរឿងសម្បូរសប្បាយ មានស្ថេរភាពក្នុងសង្គម ទាំងសន្តិភាព និងនយោបាយ ធ្វើឲ្យប្រទេសជាតិ មានធនធានមនុស្សពិតប្រាកដ ជាសរសរទ្រូង សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ និងមានឈ្មោះល្បីល្បាញរន្ទឺ លើសកលលោកជាមិនខាន ហើយប្រទេសជិតខាងមិនហ៊ានមាក់ងាយ និងរំលោភបំពានលើបូរណៈភាពដែនដី របស់យើងនោះទេ។

បើសិនអ្នកតំណាង របស់រដ្ឋ ដែលជ្រើសតាំងដោយការបោះឆ្នោត ចេញពីប្រជាពលរដ្ឋ ដើម្បីដឹកនាំក្រសួង ឬស្ថាប័នរបស់រដ្ឋ ប្រកាន់ភ្ជាប់នៅទស្សពិធរាជធម៌ទាំង ១០នេះ មែននោះ ពិតជាល្អប្រសើណាស់ សម្រាប់ ប្រទេសជាតិ ហើយប្រជាពលរដ្ឋមិនខកបំណងប្រាថ្នា ដែលខំជ្រើសរើសជាតំណាងរបស់ខ្លួន និងថែមទាំងផ្តល់សិទ្ធិ អំណាចគ្រប់គ្រាន់ កសាងប្រទេសជាតិ ឲ្យមានវិសាលភាពធំធេង នាពេលអនាគត។
ហើយប្រជាពលរដ្ឋ មានការគាំទ្រ អាណិតស្រលាញ់ និងលើស្ទួយ ដល់បុគ្គលនោះ ជាតំណាងរបស់ខ្លួន និងជាព្រះអធិរាជក្នុង​ក្រអៅ​បេះដូង ជាដ៏រាបរៀងទៅ។

ទស្សពិធរាជធម៌ទាំង១០ ដែលអ្នកដឹកនាំត្រូវ អនុវត្តន៍តាម ដើម្បីឲ្យមានភាពល្អប្រសើដល់ខ្លួនគឺ
១ទានៈ ផ្តល់អំណាចឲ្យ ដើម្បីជួយដោះស្រាយបញ្ហាជីវភាព ទន់ខ្សោយរបស់ប្រជាពលរដ្ឋ។
២ សីលៈ ប្រកាន់អំពើយុត្តិធម៌ ចំពោះសង្គមជាតិ ដោយបើកឲ្យមានសេរីភាព ដល់ប្រជារាស្រ្ត។
៣ បរិច្ចាគៈ បដិសេធចោល នៅអស្មិមានៈ អត្មានិយម ឲ្យអស់ចេញពីសណ្តានរបស់ខ្លួន។
៤ អាជ្ជវៈ ប្រកាន់សចៈទៀងត្រង់។
៥ មទ្ទវៈ មានឥរិយាបថ ស្លូតបូតសុភាពរៀបសារ ដោយកាយ ដោយវាចារ។
៦ តបៈ រក្សាសីល៥ ប្រកាន់ភ្ជាប់សីល៨។
៧ អកោធនៈ មិនធ្វើឲ្យអ្នកផង ក្តៅប្រហាយ ដោយសារខ្លួន។
៨ អវិហិង្សា មិនប្រៀតបៀន ព្យាបាតអ្នកដទៃ ឲ្យវិនាស ដោយសារកំហឹងរបស់ខ្លួន។
៩ ខន្តី មានចិត្តអំណត់ អត់ធន។
១០ អវិរោធនៈ មិនជាន់ច្បាប់ គឺមិនយកច្បាប់ត្រាប់អង្គុយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here