ទស្សនៈនយោបាយៈ ទុក្ខផ្ទាល់របស់ប្រជារាស្ត្រ គឺជាទុក្ខដ៏ធំ របស់នាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ (បើប្រទេសជាតិ ធ្វើនយោបាយខុស)

0
112

ដោយ៖ សេង ស៊ីដារ៉ូ

តាមការសិក្សាស្រាវជ្រាវ និងការយល់ឃើញរបស់ខ្ញុំវិញ នយោបាយ មានន័យថា គឺជារបបចាស់កំរឹល ដើម្បីបំរើសេចក្តីត្រូវការ របស់សង្គមជាតិ (បើគ្មានរបបនយោបាយចាស់កំរឹលនេះទេ ក៏របបនយោបាយថ្មី មិនកើតមានឡើងមកដែរ)។
ពាក្យថា នយោបាយ Politics គឺមនុស្សទូទៅបានផ្តល់ និយមន័យ ខុសៗគ្នាជាច្រើនបែប ឬអាស្រ័យ ដោយមនុស្សមានបទពិសោធនិ៍ និងទំហំ នៃការចេះដឹង របស់បុគ្គលនីមួយៗ ដែលអាចពោលបានថា វាអាស្រ័យ ទៅលើសង្គម ឬបុគ្គលរស់នៅក្នុងសង្គមនោះតែម្តង។

អ្នកនយោបាយវិទូ និងសេដ្ឋកិច្ចវិទូ ជនជាតិរុស្ស៊ី បានឲ្យនិយមន័យពាក្យថា នយោបាយ គឺជាកិច្ចការទំ នាក់ទំនងរបស់មនុស្ស ដើម្បីផលប្រយោជន៍ និងអំណាច ដើម្បីយកមកកាន់កាប់ ឬគ្រប់គ្រងដឹកនាំ។

តាមទស្សនៈ អ្នកនិពន្ធ នយោបាយ គឺជាសិល្បៈ បង្កើតលទ្ធភាព។
តាម ទស្សនៈ មហាជន ភាគច្រើន យល់ឃើញថា នយោបាយ គឺជាការងារបោកប្រាស់ និងការងារ ខ្មៅកខ្វក់។

តាម ទស្សនៈ មួយទៀតពោលថា នយោបាយ គឺជាអាវុធមុខពីរ។
តាម ទស្សនៈ របស់លោក អារីស្តូត នយោបាយ គឺជាកិច្ចការទំនាក់ទំនង របស់ប្រជាពលរដ្ឋ នៅក្នុង ប្រទេស ឬបុរី។

ទោះបីជា នយោបាយ ស្ថិតនៅជ្រុងណាក៏ដោយ វាសុទ្ធតែមានការទាក់ទង និងអំណាចទាំង អស់ បញ្ហាសំខាន់ ដែលគួរឲ្យយកចិត្តទុកដាក់ គឺអំណាចនយោបាយ តើគេប្រើដើម្បីផលប្រយោជន៍នរណា? បើយើងក្រឡេកមើល ពីប្រវត្តិសាស្ត្រ យើងឃើញថា អ្នកគ្រប់គ្រងមិនចំពោះ ក្នុងរបបណាមួយ សុទ្ធតែអះអាងថា ប្រើអំណាច ដើម្បីផលប្រយោជន៍ របស់ប្រជាជន ទោះជាក្នុងសភាពការជាក់ស្តែង មានការខុសប្លែកពីការអះអាងនេះ ក៏ដោយ ប៉ុន្តែ ក្នុងប្រវត្តិសាស្ត្រ បានបង្ហាញច្បាស់ថា អ្នកដែលប្រើ អំណាច ដើម្បីផលប្រយោជន៍ ខ្លួនឯង និងបក្ខពួក វាមិនអាចរក្សាបានស្ថិតស្ថេរបានឡើង គឺ តែងតែ ជួបចំណុច បញ្ចប់ គឺដោយសារការផ្តួលរំលំ ដោយមានការគាំទ្រពីប្រជាជន តែផ្ទុយទៅវិញ ការដែល ប្រើអំណាច ដើម្បីផលប្រយោជន៍ របស់ប្រជាជនពិតប្រាកដនោះ វានឹងអាចរក្សាអំណាច បានយឺនយូរ និងថែមទាំងទទួលបាន នូវសេចក្តីស្រលាញ់ ដ៏ជ្រះថ្លា និងការគាំទ្រ ជ្រោមជ្រែងពីប្រជាជនទៀតផង។

នយោបាយ គឺជា ការចាត់ចែង អំណាច ដើម្បីបុព្វហេតុ ប្រជាជន គឺផលប្រយោជន៍និងសេចក្តីសុខរបស់ពួកគេ ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here