តើរបបនីមួយៗ សុទ្ធតែមានគោលការណ៍ របស់វាឬទេ? តើប្រទេសកម្ពុជា បានប្រតិបត្តិទៅតាមរដ្ឋធម្ម នុញ្ញ នៃមាត្រា ៥២ ហើយឬនៅ?

0
349

ដោយ៖ សេង ស៊ីដារ៉ូ

របបនីមួយៗ សុទ្ធតែមានគោលការណ៍ របស់វាផ្ទាស់ ។ គោលការណ៍នេះ ជាកម្លាំងជម្រុញ របស់រដ្ឋ ។ លក្ខណៈរបស់រដ្ឋ សំដៅទៅលើរចនាសម្ព័ន្ធ ខាងក្នុងរបស់រដ្ឋ សំដៅការរៀបចំរបស់រដ្ឋ ដោយសាររដ្ឋ នីមួយៗ មានលក្ខណៈផ្សេងៗ ពីគ្នា បានជារដ្ឋមានឈ្មោះខុសៗ គ្នា ។

លក្ខណៈទាក់ទងទៅនឹងនិយមន័យរបស់រដ្ឋ ហើយបើគ្មានលក្ខណៈនេះទេ គេក៏ពុំអាចសំគាល់បានថា ណាមួយជាសាធារណរដ្ឋ ណាមួយជារាជាធិបតេយ្យ និងណាមួយជារបបផ្តាច់ការធិបតេយ្យឡើយ។

លក្ខណៈដែលទាក់ទងទៅនឹងលក្ខន្តិកៈ របស់រដ្ឋ គឺជាទស្សនទាន របស់រដ្ឋ។ នៅក្នុងសាធារណរដ្ឋ ទោះជាប្រជាធិបតេយ្យក្តី ឬជាអភិជនាធិបតេយ្យក្តី គោលការណ៍របស់វា គឺគុណធម៌ ការស្រលាញ់មាតុប្រទេស ស្រលាញ់សមភាព ស្រលាញ់ច្បាប់ ការលះបង់ផលប្រយោជន៍ ខ្លួនឯង ដើម្បីផលប្រយោជន៍ សាធារណៈ ។

នៅក្នុងរបបរាជាធិបតេយ្យ គោលការណ៍របស់វា គឺកិត្តិយស ពោលគឺការចេះគោរពគ្នា ទៅតាមឋានៈក្នុងសង្គម ការស្គាល់តួនាទីខ្ពស់ទាប នៅក្នុងរបបផ្តាច់ការធិបតេយ្យ គោលការណ៍របស់វា គឺការភ័យខ្លាច ការគោរពដោយគ្មានការតវ៉ា ចំពោះអ្នកដឹកនាំ។

តើការដឹកនាំប្រទេសកម្ពុជា នាសម័យបច្ចុប្បន្ននេះ ស្របទៅតាមរដ្ឋធម្មនុញ្ញ ដែលឬទេ?

ព្រោះនៅក្នុងរដ្ឋធម្មនុញ្ញ មាត្រា៥២ បានចែងថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញារក្សា ការពារឯករាជ្យ អធិបតេយ្យ បូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តន៍នយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯករាជ ភាពជាតិ រក្សាការពារទំនៀមទំលាប់ និងប្រពៃណីល្អរបស់ជាតិ។

រដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យនុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋយកចិត្ត ទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និងសុខុមាភាពរបស់ប្រជាពលរដ្ឋ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here