កំណាព្យពាក្យ៧ ប្រជាពលរដ្ឋត្រូវយល់ដឹង កុំសម្លឹងអ្វីដែលខុស មើលហើយ និងគិត មុខនឹងបោះ កុំឲ្យខុស នាំវិនាស

0
108

ពីខ្ញុំ សេង ស៊ីដារ៉ូ

សូមលោកអ្នកមេត្តាខន្តី អភ័យទោស នូវពាក្យកំហុសឆ្គងទាំងឡាយ ដែលរូបខ្ញុំតាក់តែងឡើងមកនេះ។

១ នាំគ្នាក្រោកឡើង ប្រជាអើយ
កុំនៅកណ្តើយ មើលដល់ណា
ត្រូវក្រោកតស៊ូ ភាពខ្លាំងក្លាយ
កំចាញ់អាត្មា ព្រោះអំណាច

២ កុំចាញ់បោកគេ ដូចរូបខ្ញុំ
ពុះពារខិតខំ គ្រប់ឧបស័គ្គ
មិនរៀងកាយ គ្រោះមរណៈ
ព្រោះស្មោះស្ម័គ្រ បំរើជាតិ

៣ កុំនឹកស្មានថា ល្អនឹងយើង
ព្រោះលើកតម្លើង មោរណៈភាព
ថាខ្លួនឈ្លាសវៃ ខុសរបៀប
គំនិតថោកទាប សែន ឬស្សា

៤ ជាតិរស់វិញហើយ ប្រជាអើយ
នាំគ្នាលើកស្ទួយ ជាតិខេមរា
ត្រូវតែបោះឆ្នោត តាមប្រាថ្នា
ស្រលាញ់បក្សណា បោះឲ្យបក្សនោះ

៥ បក្សណាធ្វើល្អ កសិករយើង
នឹងលើកតម្កើង ឲ្យរុងរឿង
បើសិនជាក្បត់ ប្រជាយើង
បង្កជាភ្លើង ឲ្យវិនាស

៦ ប្រជាដាច់ខាត ត្រូវប្រឆាំង
លះបង់កម្លាំង ស៊ូពលី
មិនឲ្យយកជាតិ មកជាន់ឈ្លី
វក់វីតាមចិត្ត ត្បិតលោភលន់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here