បដិវត្ត​ន៍តាត្រសក់ផ្អែម គឺជា​ការផ្លាស់ប្តូរប្រវត្តិសាស្ត្រខ្មែរ ​យ៉ាងសំខាន់ទាំងផ្នែកនយោបាយ

0
513

ទំនាក់ទំនងការទូតរបស់កម្ពុជានៅក្រោយសម័យអង្គរ​ អ្នកនិពន្ធបានលើក យកបញ្ហា​នៃបដិវត្ត​ន៍តាត្រសក់ផ្អែម ដែលរបត់នៃ​ការផ្លាស់ប្តូរប្រវត្តិសាស្ត្រខ្មែរ​យ៉ាងសំខាន់ទាំងផ្នែក នយោបាយ និងសាសនា។ មិនតែ​ប៉ុណ្ណោះ ចម្បាំងរវាង​ខ្មែរ និង​សៀម ក៏បានចាប់ផ្តើមផ្ទុះឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ១៣៥១ នៃគ.ស រហូតដល់ការបោះបង់ចោលរាជធានីអង្គរ​របស់ព្រះបាទ ពញាយ៉ាត នៅក្នុង​ឆ្នាំ ១៤៣១ នៃគ.ស។ ក្រៅពីនេះ អ្នកនិពន្ធក៏បានបង្ហាញផងដែរ​នូវ​មូលហេតុមួយចំនួននៃ​ការចុះទន់ខ្សោយរបស់កម្ពុជា រួមទាំង​ការខ្វះសាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរគ្នាឯង​ ដែលជាហេតុ​ធ្វើ ឲ្យសត្រូវ​ទាំងសងខាង​ឆ្លៀត​ឳកាស​ធ្វើសង្គ្រាមឈ្លានពានទឹកដីមកលើកម្ពុជាបានជាបន្តបន្ទាប់។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here