ប្រវត្តិសាស្ត្រៈ ពិធីកាប់ក្របីថ្វាយអ្នកតា របស់បងប្អូនជនជាតិ ព្នង គ្រឹង ទំពូន ទាក់ទងទៅនឹងរបាំប្រជាប្រិយខ្មែរ (វាំវង់ រាំក្បាច់)

0
17

ភ្នំ្នពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ពិធីកាប់ក្របីថ្វាយអ្នកតា របស់បងប្អូនជនជាតិ ព្នង គ្រឹង ទំពូន ដែលមានអាយុច្រើនពាន់ឆ្នាំមកហើយ ដែល​គេឃើញមានរូបចម្លាក់ នៅលើជញ្ជាំងប្រាសាទបាយ័ន ដែលកសាងឡើងក្នុង រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១-​១២១៨) ហើយដែលបងប្អូនយើងថែរក្សាឲ្យគង់វង្សរហូត មកដល់សព្វថ្ងៃនេះផងនោះ ក៏មាន​ទម្លាប់​​រាំជាវង់ ឬជារង្វង់មូលផងដែរ ។

លើសពីនេះទៅទៀត បងប្អូនជនជាតិ ព្រៅ ព្នង គ្រឹង ទំពូន នៅប្រកាន់ភ្ជាប់ទំនៀម “រាំវង់ភូមិថ្មី”​ ដែលភាសាជន​ជាតិនិយមថា“រាំវង់ស្រ៊ុក ហាន់ទើម” របាំរាំវង់ភូមិថ្មី គេមានទម្លាប់ធ្វើនៅក្នុងពេលប្តូរ ភូមិពីភូមចាស់​ទៅរស់នៅ​ភូមិថ្មី។ តាមធម្មតាក្នុងរយៈពេលពីបី ទៅប្រាំពីរឆ្នាំ នឹងប្តូរភូមិ ឬចាក់ចេញពីភូមិចាស់ មេកន្ទ្រាញ​និងចាស់ទុំក្នុង​ភូមិ តែងតែនាំគ្នាធ្វើពិធីផ្សងទៅតាមជំនឿ របស់ខ្លួនដើម្បីរកកន្លែងដីថ្មី ដែលមានលក្ខណៈភូមិសាស្ត្រល្អ មាន​ទឹក​គ្រប់គ្រាន់ ជាកន្លែងដែលមានអាហារ សន្តិសុខជូនញាតិមិត្ត ក្នុងស្រុកក្នុងភូមិបានល្អ។ ពេលផ្សងរើសរកដីថ្មី​បានហើយ ទើបគេនាំគ្នាធ្វើពិធីកំណត់ឆ្នាំសំរាប់រស់នៅ គឺឲ្យដឹងថា តើពួកគេអាចរស់នៅបានប៉ុន្មានឆ្នាំ នៅនឹង​ភូម​​ថ្មីនោះ? ពិធីកំណត់ឆ្នាំសំរាប់រស់នៅនេះ ប្រព្រឹត្តទៅដោយមេកន្ទ្រាញ និងចាស់ទុំភូមិ​ធ្វើពិធីផ្សងដោយយក​ប្រទាល​មកចិតទម្លាក់មកលើដីចំនួនប្រាំពីរចំណិត។ បើប្រទាលនោះក្រឡាប់ប៉ុន្មាន ចំណិននោះគេ ជឿថា គេអាចរស់នៅក្នុងភូមិថ្មីនោះ បានប៉ុណ្ណឹងឆ្នាំដែរ ពោលគឺតាមចំនួនចំណិត ប្រទាលដែលក្រឡាប់នោះ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here